សម្ដេច​ក្រឡាហោម​សខេង​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​ក្នុង​គ្រោះធម្មជាតិ​រន្ទះបាញ់​៨​រូប​

202
ចែករម្លែក

​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ញើ​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ដល់​ក្រុមគ្រួសារ​សព​នៅក្នុង​ឧប្បទ្ទវហេតុ​គ្រោះធម្មជាតិ​រន្ទះបាញ់​៨​រូប​នៅ​ភូមិ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៧​ខែកញ្ញា ឆ្នាំ​២០២០​។

​គ្រោះធម្មជាតិ​ដោយ​រន្ទះបាញ់​បានសម្លាប់​មនុស្ស​៨​នាក់ (​ស្រី​២​នាក់​) និង​បណ្ដាលឱ្យ​មនុស្ស ៤​នាក់​ផ្សេងទៀត​រងរបួស ខណ​:​ពេលដែល​ពួកគាត់​កំពុង​ហូបបាយ​ជុំគ្នា​នៅក្រោម​ផ្ទះ ។​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨ និង​១៥​នាទី ស្ថិតនៅ​ត្រង់ចំណុច ភូមិ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។​

​មន្ត្រីនគរបាល​ស្រុក​រុក្ខ​គិរី បានឱ្យដឹងថា ៖ ជនរងគ្រោះ​រួមមាន ១.​ឈ្មោះ​យ៉ុម ញ៉ិ​ក ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ម្ចាស់ផ្ទះ (​ស្លាប់​) ។ ២.​ឈ្មោះ ដាំ សុខ​ណា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ត្រូវជា​ប្រពន្ធ (​ស្លាប់​) ។ ៣.​ឈ្មោះ យ៉ុម ចរិយា ភេទ​ស្រី អាយុ ២៥​ឆ្នាំ ត្រូវជា​កូនបង្កើត (​ស្លាប់​) ។ ៤ .​ឈ្មោះ យ៉ុម រ៉ាវុធ ភេទ ប្រុស អាយុ ២៦​ឆ្នាំ ត្រូវជា​កូនបង្កើត (​ស្លាប់​) ។ ៥. ឈ្មោះ ធី មិន​ស្គាល់​ត្រកូល ភេទ​ប្រុស មកពី​ខេត្តបាត់ដំបង (​ស្លាប់​) ។

៦ .​ឈ្មោះ អន រិ​ន ភេទ​ប្រុស អ​យុ ២៧​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង (​ស្លាប់​) ។ ៧. ឈ្មោះ វឿន វុត្ថា ប្រុស​អាយុ ៤១​ឆ្នាំ នៅរស់​ខេត្តបាត់ដំបង (​រងរបួស​) ។ ៨.​ឈ្មោះ សើក សារស់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង (​រងរបួស​) ។ ៩ .​ឈ្មោះ ហួត ហុង អាយុ​៤៨​ឆ្នាំ មកពី​បាត់ដំបង (​រងរបួស​) ។ ១០.​ឈ្មោះ ឃឿ​ត សំណាង ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង (​រងរបួស​) ។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​មាន​ហេតុ​ការកើតឡើង​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ស​ង្ក្រោះ​នៅឯ​មន្ទីរពេទ្យ​។​ចំណែក​ន​ឯ​សាកសព​ត្រូវបាន​យកមក​តំកល់​នៅឯ​វត្ត​អារាម​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម