​ពលរដ្ឋ​ពីរ​ភូមិ​ក្នុងស្រុក​ព្រៃនប់ បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

233
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​ពលរដ្ឋ ពីរ​ភូមិ គឺ​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្តូង​ថ្ម និង​ភូមិ​ចុង​អូរ ឃុំ​សំ​រ៉​រុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចំនួន ២១​គ្រួសារ ស្មើនឹង ៨១​នាក់​។​ក្នុងនោះ​ស្រី ចំនួន ៤២​នាក់ ក្មេង ចំនួន ២៥​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ​ជួយ​រំដោះ ពីរ​គ្រោះទឹកជំនន់ មករក​ទីទួល​សុ​វត្តិភាព ប្រកបដោយ​ជោគជ័យ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង​១៦:០០​នាទី​ល្ងាច ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​នឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ បាន​ចុះ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់​លំនៅស្ថាន ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ទៅរក​ទីទួល​មាន​សុវត្ថិភាព ប្រកបដោយ​ជោគជ័យ​ហើយ ។​

​ប្រភព​ដដែល​បន្តថា​ក្នុងករណីនេះ​បានឱ្យ​ក្មេងស្រី​ម្នាក់​អាយុ​១​ឆ្នាំកន្លះ​បាន​ស្លាប់​ដោយ​ទឹក​ហូរ​កួច​យកទៅ​បាត់​តាំងពី​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃទី​១៧​ខែកញ្ញា​រហូតដល់​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​ទើប​កម្លាំង​អន្តរាគមន៍​រកឃើញ​សាកសព ក្រៅពីរ​នេះ​ក៏មាន​ការខូចខាត​ទ្រព្យសម្បត្តិ អស់​មួយចំនួន ដូចជា មាន់ ទា ជ្រូក និង​ត្រី​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​មួយចំនួន​ក៏​បាត់បង់​អស់​ផងដែរ​។​

​បញ្ជាក់ថា នេះ​ជា​ព្យុះ​ទី​១១​ឈ្មោះ​នូ​ល​បាន​ផ្តើម​វាយប្រហារ​មកលើ​តំបន់​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ បង្ក​ជា​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ​ចាប់តាំងពី​ម៉ោង​ប្រមាណ​ជា​២៣,០០​នាទី​យប់​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​មកម្ល៉េះ រហូតដល់​ល្ងាច​ថ្ងៃទី​១៨​ខែ​ឆ្នាំ​ដដែល នេះ​ទើប​ឥទ្ធិពល​ខ្យល់​ព្យុះភ្លៀង មានការ​អន់ថយ​បន្តិច​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម