ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល ១២​នាក់ ដោយសារ​រថយន្ត​ដឹក​ជ្រូក​ខ្នាត​ធំ រេ​ចង្កូត​បុក​បង្កាន់ដៃ​ស្ពាន ធ្លាក់​ផ្លូវ

422
ចែករម្លែក

ដោយ​៖ ​ឆាយា​នាថ​-​ប​.​ជ័យ /
​បន្ទាយមានជ័យ​៖
មនុស្ស​ម្នាក់ បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល ១២ នាក់ បន្ទាប់ពី​រថយន្ត​ដឹក​ជ្រូក ខ្នាត​ធំ​មួយគ្រឿង បាន​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន ធ្វើអោយ​ធ្លាក់​ផ្លូវ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង កាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី ល្ងាច ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​៥៨ ចំណុច​ស្ពាន​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៣-២៤ ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​ជុំវិញ​បញ្ហា​នេះ លោក សែ​ស វិបុល អធិការនគរបាល ស្រុក​អូរជ្រៅ បានអោយដឹងថាៈ រថយន្ត​បង្ក​គ្រោះថ្នាក់ ដោយ​ខ្លួនឯង​នេះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ កំពង់ចាម​. MA.8759 ជា​រថយន្ត​ផ្ទុកទំនិញ​ធុន​ធ្ងន់ ដោយ​ដឹក​សត្វ​ជ្រូក បាន​បើកបរ ពី​ទិស​ខាងលិច ទៅខាង​កើត មាន​អ្នករួមដំណើរ ចំនួន​១៣​នាក់ ។

ឡានធំ​យី​ឌុប ដឹក​ជ្រូក រេ​ចង្កូត​បុក​បង្កាន់ដៃ ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន បាក់​និង​ដាច់​ក្បាល ស្លាប់​១ របួសធ្ងន់ ស្រាល​១២​នាក់ (​រូបថត​៖ បៈ ប​.​ជ័យ )

​លោក​បាន​បញ្ជាក់ថាៈ ពេលមកដល់​ចំណុចកើតហេតុ រថយន្ត​នេះ បាន​រេ​ចង្កូត ទៅខាង​ស្តាំ បុក​នឹង​បង្កាន់ដៃស្ពាន ធ្វើ​ឲ្យ​រថយន្ត បាន​ផ្លោះ​បង្កាន់ដៃស្ពាន ជាប់​ពាក់កណ្តាល ។ ចំណែក​ក្បាល​រថយន្ត បាន​ធ្លាក់​ទៅនឹង​ដី សង្កត់​ស្លាប់​អ្នករួមដំណើរ​ម្នាក់ ។ ចំណែក​មនុស្ស ចំនួន​៦​នាក់ បាន​រងរបួស​ធ្ងន់ និង ៦ នាក់​ទៀត របួសស្រាល ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ។​

​ជាមួយគ្នានេះ អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន ក្រោយពី​កើតហេតុ ។ បច្ចុប្បន្ន រថយន្ត​នេះ នគរបាល​ចរាចរណ៍ ស្រុក​អូរ​បី​ជាន់ បាន​ស្ទូច​យកមក​ទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​រក​ម្ចាស់ និង​អ្នកបើកបរ ចូលខ្លួន​មក​ដោះស្រាយ តាមច្បាប់ ៕​/V

ឡានធំ​យី​ឌុប ដឹក​ជ្រូក រេ​ចង្កូត​បុក​បង្កាន់ដៃ ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន បាក់​និង​ដាច់​ក្បាល ស្លាប់​១ របួសធ្ងន់ ស្រាល​១២​នាក់ (​រូបថត​៖ បៈ ប​.​ជ័យ )
ឡានធំ​យី​ឌុប ដឹក​ជ្រូក រេ​ចង្កូត​បុក​បង្កាន់ដៃ ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន បាក់​និង​ដាច់​ក្បាល ស្លាប់​១ របួសធ្ងន់ ស្រាល​១២​នាក់ (​រូបថត​៖ បៈ ប​.​ជ័យ )
ឡានធំ​យី​ឌុប ដឹក​ជ្រូក រេ​ចង្កូត​បុក​បង្កាន់ដៃ ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន បាក់​និង​ដាច់​ក្បាល ស្លាប់​១ របួសធ្ងន់ ស្រាល​១២​នាក់ (​រូបថត​៖ បៈ ប​.​ជ័យ )
ឡានធំ​យី​ឌុប ដឹក​ជ្រូក រេ​ចង្កូត​បុក​បង្កាន់ដៃ ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន បាក់​និង​ដាច់​ក្បាល ស្លាប់​១ របួសធ្ងន់ ស្រាល​១២​នាក់ (​រូបថត​៖ បៈ ប​.​ជ័យ )
ឡានធំ​យី​ឌុប ដឹក​ជ្រូក រេ​ចង្កូត​បុក​បង្កាន់ដៃ ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន បាក់​និង​ដាច់​ក្បាល ស្លាប់​១ របួសធ្ងន់ ស្រាល​១២​នាក់ (​រូបថត​៖ បៈ ប​.​ជ័យ )
ឡានធំ​យី​ឌុប ដឹក​ជ្រូក រេ​ចង្កូត​បុក​បង្កាន់ដៃ ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន បាក់​និង​ដាច់​ក្បាល ស្លាប់​១ របួសធ្ងន់ ស្រាល​១២​នាក់ (​រូបថត​៖ បៈ ប​.​ជ័យ )
ឡានធំ​យី​ឌុប ដឹក​ជ្រូក រេ​ចង្កូត​បុក​បង្កាន់ដៃ ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន បាក់​និង​ដាច់​ក្បាល ស្លាប់​១ របួសធ្ងន់ ស្រាល​១២​នាក់ (​រូបថត​៖ បៈ ប​.​ជ័យ )

ទីតាំងផ្សាយពាណិជ្ជកម្ម