ឃាត់ខ្លួន​ម្នាក់ បន្ទាប់ពី​ចូល​លួច​ម៉ូតូ​ប៉ូលិស នៅ​គោលដៅ​យាម ប្រចាំការ ២៤ ម៉ោង​

198
ចែករម្លែក

ដោយ​៖ ឆាយា​នាថ /
​ភ្នំពេញ​៖
នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ៥ ទៀបភ្លឺ ករណី​លួច​ម៉ូតូ នៅ​ចំណុច​គោលដៅ យាម​ប្រចាំការ ២៤ ម៉ោង នៅ​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី ផ្លូ​លេខ​១០០៣ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល ខណ្ឌ​សែន​សុខ បានឱ្យដឹងថាៈ ករណីនេះ បង្កដោយ​ជនសង្ស័យ ៣ នាក់ ដោយ​គេចខ្លួន ២ នាក់ ឈ្មោះ ញ៉ា និង ឈ្មោះ ពៅ ព្រមទាំង​មធ្យោបាយ​ម៉ូតូ ១ គ្រឿង ។

​ចំណែក​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន មានឈ្មោះ ពៅ សៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ មាន​សារធាតុ​ញៀន បានធ្វើ​សកម្មភាព លួច​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ ម៉ន បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មន្ត្រីនគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ស្នាក់​នៅផ្ទះ​លេខ​៤៣A ផ្លូវ​៣៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​សម្ភារ​បន្សល់ទុក ម៉ូតូ​២​គ្រឿង (១-​ម៉ាក​អ៊ិ​ច​សាយ​ទ័​រ ពណ៌​ស ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ (​នប​.៥០២២) ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ និង ២-​ម៉ាក MSX ពណ៌​ស សេរី​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ​1FR-2803 របស់​ជនសង្ស័យ ។

​បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម