ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ក្នុង​ខេត្តកំពង់ឆ្នាំង​៣​ថ្ងៃ​មាន​ចំនួន​ជាង​៨០.០០០​នាក់​

187
ចែករម្លែក

ទេ​ពក​ង្រី​កំពង់ឆ្នាំង​៖​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទី​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ដែល​យើង​ទទួលបាន​ភ្ញៀវទេសចរ​ដែល​បាន​ចូល​មកលេង​កម្សាន្ត​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃទី​១៦.១៧​និង​១៨​ខែកញ្ញា​២០២០​មាន​ចំនួន​៨៥.៥៩៧​នាក់​។​ពួកគាត់​បាននាំគ្នា​ចូល​មកលេង​កម្សាន្ត​នៅលើ​ទឹកដី​នៃ​ខេត្តកំពង់ឆ្នាំង​មានការ​កើនឡើង​គួ​ឱ្យ​កត់សំគាល់​។​បើទោះបី​មាន​ភ្លៀង​ធ្លាក់​យ៉ាងណាក៏ដោយ​មិនបាន​រារាំង​ដំណើរ​របស់​បង​ប្អូន​ភ្ញៀវ​ទេសចរណ៍​នោះឡើយ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​លោក​សេង​សាលី​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​ថា​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​មាន​ភ្ញៀវទេសចរ​ចូល​មកលេង​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​ភ្ញៀវ​រហូតដល់​៨៥.៥៧៩​នាក់ ។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​ទៀតថា​រមណី​យ​ដ្ឋា​ន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​១៨​កន្លែង​រួមទាំង​រមណីយដ្ឋាន​ធម្មជាតិ​កែច្នៃ​និង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ផងដែរ​។​ដោយ​ក្នុងនោះ​មាន​ភ្ញៀវ​មកលេង​កម្សាន្ត​ច្រើន​កុះករ​រយ​:​ពេល​៣​ថ្ងៃ​កន្លងមកនេះ​មានការ​កើនឡើង​ជាង​ឆ្នាំមុនៗ​។​


​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បន្តថា​រមណីយដ្ឋាន​ដែល​កំពុង​ពេញនិយម​ហើយ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​យ៉ាងច្រើន​នោះ​គឺ​នៅ​ស្រុក​ទឹកផុស​មានមក​លេង​រម​ណី​យ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល​និង​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អន្លុង​ស្វាយ​។​រម្ម​ណ​យ៍​ដ្ឋា​ន​ទំនប់ទឹក​គង្គា​និង​រមណីយដ្ឋាន​ផ្សេងៗ​ទៀត​ជាច្រើន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​និង​មាន​ចំណីអាហារ​ភេសជ្ជៈ​លក់​ជូន​ភ្ញៀវទេសចរ​តាម​តម្លៃ​សមរម្យ​។​

​ប្រធាន​មន្ទីរ​លោក​សេង​សាលី​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​និង​អរ​ន្ត​ជាតិ​ដែល​មកលេង​កម្សាន្ត​នៅតាម​បណ្ដា​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង​១.​សូម​ចូលរួម​វិធានការ​សុ​វត្ថ​ភាព​ទេសចរណ៍​ជំងឺ​កូ​វីត​១៩​។​ដោយ​ស្ដាប់​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​។


២.​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ក្នុងការ​បើកបរ​សូម​មានការ​យោគយល់​គ្នា​ទៅវិញទៅមក​ជៀសវាង​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​ជាយថាហេតុ​។​៣.​សូម​ចូលរួម​ថែរក្សារ​អនាម័យ​បរិស្ថាន​ឱ្យបាន​ល្អ​។​ក្នុងនោះ​ការហូបចុក​កុំ​បោះបង់ចោល​ផ្តេសផ្តាស​ត្រូវ​វេច​ខ្ចប់​សំរាម​ដាក់​តាម​ទីតាំង​ឱ្យបាន​សមរម្យ​ឫ​វេច​ខ្ចប់​ដាក់​តាម​រថយន្តរ​បស់​ខ្លួន​ដើម្បី​រក​ទីតាំង​សមរម្យ​ណាមួយ​ដែលមាន​ធុងសំរាម​។​


​អ្នកនាំពាក្យ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀវ​ប៊ុនធឿន​បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​ថ្ងៃទី​១៩​កញ្ញា​២០២០​នេះ​ថា​រយៈពេល​៣​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ​កម្លាំង​របស់​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយ​បណ្តា​ស្រុក​ប៉ុស្តិ៍​រដ្ឋបាល​ប្រជា​ការពារ​។​បានដាក់​ពង្រាយ​ប្រចាំការ​នៅតាម​បណ្ដា​ចំណុច​គោលដៅ​បណ្តា​រមណីយដ្ឋាន​ផ្សេងៗ​ទាំង​១៨​ដោយមាន​ការ​សហ​ដើម្បី​ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ដែល​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ទាំងយប់​និង​ថ្ងៃ​បានល្អ​ប្រសើរ​។​


​ភ្ញៀវទេសចរ​ជាតិ​ដែល​មកលេង​កម្សាន្ត​បាន​ប្រាប់ឱ្យដឹង​ដូចៗ​គ្នា​ទាំង​ទឹកមុខ​សប្បាយរីករាយ​ថាៈ​ពួកគាត់​នៅ​ខេត្ត​ឆ្ងាយ​បាន​នាំ​ក្រុមគ្រួសារ​មកលេង​នៅ​ចំណុចរ​ម្មណី​ដ្ឋ​សន​ខាងលើនេះ​ដោយ​ពួកគាត់​មិន​នឹកស្មានថា​តំបន់​នេះ​មានការ​អភិវឌ្ឍ​បាន​រហ័ស​ហើយ​ល្អ​ស្រស់ស្អាត​ខុសប្លែក​ពី​ពេលមុន សម្រាប់​ការធ្វើដំណើរ​មិនមាន​ការលំបាក​និង​ប្រើពេល​យូរ​ដូច​មុន​នោះឡើយ ។​

​ប្រជាពលរដ្ឋ​បាន​មកលេង​កម្សាន្ត​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​ស្ថាបនិក​នៃ​សន្តិភាព​ដែល​បានធ្វើឱ្យ​តំបន់​នេះ​រមណីយដ្ឋាន​ទេសចរណ៍​ជាតិ​ទាំងអស់​បានប្រែក្លាយ​មុខមាត់​ថ្មី​និង​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​រហ័ស​និង​ធ្វើឱ្យ​ភ្ញៀវទេសចរ​ចេញចូល​មកលេង​កម្សាន្ត​មិន​ស្ងាត់​ដូច​ពី​ពេលមុនៗ​ទៀតឡើយ ។​

សូមបញ្ជាក់​ផងដែរ​ថា​កន្លងមក​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​បាន​សំណូមពរ​ទៅដល់​មន្ទីរ​ពីរ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​គឺ​មន្ទីរ​បរិស្ថាន​និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​នាយ​ការប្រញាប់​ប្រញាល់​ធ្វើ​របាយការណ៍​ដាក់ជូន​បណ្ដា​ក្រសួង​របស់ខ្លួន​ដើម្បី​ស្ថាបនា​ផ្លូវ​ចូលទៅ​បណ្ដា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​រហ័ស​។​ដើម្បី​ស្រូប​ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​និង​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​នា​ក្នុងសម័យ​កូ​វីត​19៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម