នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាស​បរិច្ចាគ​ប្រាក់ ៥ ម៉ឹ​ន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដល់ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា “,​កាកបាទក្រហម​មួយ​លាន​ដុល្លារ​

1469
ចែករម្លែក
សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​ការបរិច្ចាគ​ប្រាក់ក្នុង​មួយ ឆ្នាំ ៥ ម៉ឹ​ន​ដុល្លារ រយ​:ពេល​៥​ឆ្នាំ​ដល់​”​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​”​។​ដោយឡែក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាក​បាក​ក្រហម​កម្ពុជា​ក៏បាន​សម្រេច​បង្វែ​ថវិកា​មួយ​លាន​ដុល្លារ​ដែល​ធ្លាប់​ផ្តល់​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ឆ្នាំៗ ចូលទៅក្នុង “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” ផងដែរ​។​

ជាមួយគ្នានេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន អំពាវនាវ ជនរួមជាតិ​ខ្មែរ ចូលរួម​ជា​សមាជិក​របស់ “​មូល និ​ធិ​គន្ធបុប្ផា​កម្ពុជា ” ជា​សមាជិក​ស្ថាបនិក , សមាជិក​កិត្តិយស និង ជា​សមាជិក​គាំទ្រ ។ ព្រោះនេះ​វា​ជា​សកម្មភាព​មនុស្ស​ធ៌​ម ដើម្បី​ជួយ​ដល់​កុមារ កម្ពុជា ។​
រាជរដ្ឋាភិបាល សម្រេច​ដាក់​ធនធាន​ដំបូង​ចំនួន ១០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ទៅក្នុង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នេះ ។​
សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​ប្រសិន បើ​សម្តេច​នៅតែ​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី រាជ រដ្ឋាភិបាល​ដែល​ខ្ញុំ​ដឹកនាំ និង​បន្ត​ផ្តល់​ការគាំទ្រ​ជាប់​មិន​ដាច់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សំដៅ​ធានា​ឲ្យ​ខាន​តែ​បាន​នូវ​ចីរភាព​នៃ​កិច្ចដំណើរការ​ពេទ្យ​នេះ ក្នុង​ការផ្តល់សេវា​ព្យាបាល និង ថែទាំ​សុខភាព ប្រកបដោយ​គុណភាព និង ដោយ​មិន​គិតថ្លៃ​ជូន​ដល់​កុមារ​កម្ពុជា តាមរយៈ​ការផ្តល់​ដល់​កុមារ​កម្ពុជា​យ៉ាងតិច ១០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ប្រតិបត្តិការ​របស់​មន្ទីរ​ពេទ្យ និង​យ៉ាង តិច ៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏ដូចជា​ការបន្ត​វិភាជន៍​ប្រាក់​ពី​ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ជូន​មន្ទីរពេទ្យ​ជាប្រចាំ​​ផងដែរ​៕​មន​

ភ្ញៀវដែលអញ្ជើញចូលរួមក្នុងកម្មវិធី(រូបផេកសម្តេចតេជោ)

ទីតាំងផ្សាយពាណិជ្ជកម្ម