ប្រពន្ធ​សុំ​ទៅ​ធ្វើការ​រោងចក្រ ខឹង​ចិត្ត​ផឹកស្រា​ស្រវឹង ចងក​សម្លាប់​ខ្លួនឯង​

206
ចែករម្លែក

ដោយ​៖ រិ​ទ្ធិ​សែន /
​ពោធិសាត់​៖
បុរស​ម្នាក់ បាន​ផឹកស្រា​ស្រវឹង​ជោក ហើយ​សម្រេចចិត្ត​ចង ក សម្លាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍​អង្គ្រង ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិសាត់ ដោយសារ​ខឹង​ចិត្តនឹង​ប្រពន្ធ​ខ្លួន សុំ​ទៅធ្វើ​ការ នៅ​រោងចក្រ ដើម្បី​បាន​ប្រាក់ចំណូល យកមក​ជួយ​ផ្គត់ផ្គង់ នៅក្នុង​គ្រួសារ ។​

​បើតាម​យោងតាម​របាយការណ៍ របស់​អធិការដ្ឋាន នគរបាល​ស្រុក​ក្រគរ បានអោយដឹងថាៈ បុរស​អត្តឃាត​ជន មានឈ្មោះ ធួ​ង ធា​ម អាយុ ៣៤ ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ រត់ ឡោម អាយុ ៣៤ ឆ្នាំ មានកូន​ចំនួន ៣ នាក់ ក្នុងបន្ទុក រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល បាន​អោយដឹងទៀតថាៈ នៅ​មុនពេល​កើតហេតុ ប្រពន្ធ​របស់​អត្តឃាត​ជន បាន​សុំ​ប្តី​របស់ខ្លួន ទៅធ្វើ​ការ​នៅ​រោងចក្រ ដើម្បី​បាន​ប្រាក់ គ្រាន់​ជួយ​ផ្គត់ផ្គង់ នៅក្នុង​គ្រួសារ ដែលមាន​កូនតូចៗ នៅក្នុង​បន្ទុក​ចំនួន ៣ នាក់ តែ​មិន​នឹកស្មានថា ប្តី​របស់ខ្លួន ខឹង​ដោយសារតែ​រូបគាត់ សុំ​ទៅធ្វើ​ការ នៅ​រោងចក្រ បែប​នោះឡើយ ហើយ​បាន គិត​ខ្លី ទៅ​ផឹកស្រា​ស្រវឹង ហើយ​បាន​សម្រេចចិត្ត ទៅ​ចង ក សម្លាប់ខ្លួន ដោយ​បន្សល់ទុក​កូនតូចៗ ៣ នាក់ អោយ រស់នៅ​កំព្រា​ឪពុក​ទៅវិញ​។​

​ក្រោយពេល​កើតហេតុ នគរបាល​ជំនាញ បាន​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ហើយ​បានធ្វើ​កំណត់ហេតុ ប្រគល់​សព អោយទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម