ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យ ភ្ជុំបិណ្ឌមានភ្ញៀវជាង១២ម៉ឺននាក់ មកលេងខេត្តសៀមរាប

198
ចែករម្លែក
ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌមានភ្ញៀវជាង១២ម៉ឺននាក់ មកលេងខេត្តសៀមរាប 

ដោយគូលែន/សៀមរាប:ក្នុងរយៈពេល៣ថ្ងៃ នៃព្ះរាជពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិ នៅខេត្តសៀមរាបមានភ្ញៀវជាង១២ម៉ឺននាក់ មកលេង។នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់អោយដឹងនៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០នេះ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន១២២.៣៧០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១.៣៧០ នាក់ ថយចុះ៨៥,៧៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលមានចំនួន ៩.៦១៧ នាក់ និង ភ្ញៀវទេសចរជាតិចំនួន ១២១.០០០ នាក់ ដែលបានចូលមកទស្សនាក្នុងខេត្តសៀមរាប។

   របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានមកលេងនៅតាមតំបន់ប្រាង្គប្រាសាទ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន , សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ , សហគមន៍កំពង់ភ្លុក , សហគមន៍ត្រាវកុដិ , សហគមន៍បឹងឈូកបន្ទាយស្រី , រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា និង សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម៕សេន

ទីតាំងផ្សាយពាណិជ្ជកម្ម