លោកស សុខា ចូលរួមរំលែកទុក្ខក្រុមគ្រួសារពលរដ្ឋស្លាប់ដោយរន្ទះបាញ់ ៨នាក់ នៅខេត្តបាត់ដំបង

230
ចែករម្លែក


ដោយ÷មុនីរ័ត្ន/ភ្នំពេញៈ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហ ភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែងខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានសំដែងនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់អាយុជីវិតពលរដ្ឋចំនួន ៨នាក់ បានបាត់បង់ជីវិត និងរងរបួសចំនួន ០៣នាក់ ដោយគ្រោះធម្មជាតិរន្ទះបាញ់ ដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។

លោក ស សុខា ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់ នៃសព ដោយក្តីស្រណោះ អាឡោះជាទីបំផុត និងសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសមាជិកក្រុមគ្រួសារទាំង ៨រូប បានទៅ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានោះ លោក ស សុខា ក៏បានជូនពរដល់បង ប្អូន រងរបួស ចំនួន ០៣រូបទៀត ដែលកំពុងសម្រាកព្យាបាល សូមឆាប់បានជាសះស្បើយ មានសុខភាពល្អ ដើម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើង វិញផងដែរ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម