​បី​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​១៦​នាក់​និង​របួស​៧៨​នាក់​

172
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៩​ខែកញ្ញា​នេះ​ថា​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​បី​ថ្ងៃ នៃ​បុណ្យ​ភ្ជុំបិណ្ឌ ពីថ្ងៃ​ទី​១៦-១៧-១៨ ខែកញ្ញា ឆ្នាំ​២០២០ កើតឡើង ៣៩​លើក ថយ​១៣​លើក ស្មើ​២៥% ធៀប​នឹង​ឆ្នាំមុន​ក្នុង​រយៈពេល​បី​ថ្ងៃ​ដូចគ្នា​។ ស្លាប់ ១៦​នាក់ ថយ​១០​នាក់ ស្មើ​៣៨% របួស ៧៨​នាក់ ថយ​២​នាក់ ស្មើ​៣%​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា គិត​ចាប់ពី​បិណ្ឌ ១ រហូតមកដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ (​ពីថ្ងៃ​ទី​៣-១៨ កញ្ញា​) សរុប​មាន​រយៈពេល​១៦​ថ្ងៃ គឺ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ១៦៥​លើក ថយ​១៩​លើក ស្មើ​១០% ស្លាប់ ៧៤​នាក់ ថយ ២៧​នាក់ ស្មើ ២៧% និង​រងរបួស ២៧៤​នាក់ កើន ២១​នាក់ ស្មើ ៨% ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម