ភ្ញៀវ​ជាង​៤​ម៉ឺន​នាក់មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​៣​ថ្ងៃ​ក្នុង​ខេត្តបន្ទាយមានជ័យ​

156
ចែករម្លែក

ដោយ ៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មាន​ភ្ញៀវទេសចរ​ទស្សនា​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តបន្ទាយមានជ័យ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​សរុប​មាន​ចំនួន ៤២.៥០៨ នាក់ ភ្ញៀវទេសចរ​ជាតិ ចំនួន ៤២.៥០៨ នា​ក់ឯ​ភ្ញៀវទេសចរ​អន្តរជាតិ​អត់​មាន​។​

​លោក​ឈឿង​សេរី​វុ​ធ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​១៩​ខែកញ្ញា​ថា​៖ ក្នុងនោះ​ថ្ងៃទី​១៦​មាន​ចំនួន​១.៧៧៨​នាក់​។​ថ្ងៃទី​១៧​មាន​ចំនួន​២៣.៦៣៥​នាក់​និង​ថ្ងៃទី​១៨​ខែកញ្ញា​២០២០​មាន​ចំនួន​១៧.០៩៥​នាក់​។​លោក​ឈឿង​សេរី​វុ​ធ​បាន​បន្តថា​៖​សភាពការណ៍​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់រ​បៀ​ប​រៀបរយ​ល្អប្រសើរ​។​

​នៅ​ថ្ងៃទី​១៨​និង​១៩​ខែកញ្ញា​ឆ្នាំ​២០២០​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ភ្លៀងរលឹម​និង​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពាស់ពេញ​ទូទាំង​ខេត្ត​បណ្តាលឱ្យ​ភ្ញៀវទេសចរ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​និង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​។​លោក​ក៏​អះអាងថា​៖​ក្រុមការងារ​មន្ទីរ​បា​ន​ធ្វើការ​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅតាម​សេវា​ស្នាក់នៅ​សេវា​ម្ហូបអាហារ​និង​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត​។​

​ក្រុមការងារ​មន្ទីរ​បា​ន​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេ​តិក​ភ័​ណ្ឌ​ប្រាសាទបន្ទាយឆ្មារ​ត្រួតពិនិត្យ​កំដៅ​ភ្ញៀវ​និង​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រជា​ការពារ​ភូមិ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ភ្ញៀវ​នៅតាម​រមណីយដ្ឋាន​ផ្សេងៗ​ទៀត​។​និង​ការផ្គត់ផ្គង់​ម្ហូបអាហារ ភេសជ្ជៈ គ្រប់គ្រាន់ និង​មានតម្លៃ​សមរម្យ​៕S/

​រូបថត​៖​ភ្ជុំ​បិ​ណ្យ​៣​ថ្ងៃ​នៅ​បន្ទាយមានជ័យ​មាន​ភ្ញៀវទេសចរ​ជាង​៤​មឹន​នាក់​ទៅ​ក​ម្សា​ន្ង​តាម​រមណីយដ្ឋាន​នានា​(​រូប​៖​ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម