​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​បញ្ជូនទៅ​សាលាដំបូង​

114
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​អំពើ​លួច​ត្រូវបាន​សមត្ថកិច្ច​ព្រហ្ម​ទ​ណ្ទ​ក្រុង​សៀមរាប​សហការ​ជាមួយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយដង្គុំ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​។​ករណីនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​៤:០០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ភោជនីយដ្ឋាន​ស៊ុប​ម្រះ​ក្រោយ​ស្តា​ត​ចាស់​ក្នុងភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ឯក នួន ស​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរ​ក្រុង​សៀមរាប ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​និយាយថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង​របស់​ជនរងគ្រោះ​ឈ្មោះ​ឡោម​ឡី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​បុគ្គលិក​ស៊ុប​ម្រះ​ស្នាក់នៅ​កន្លែងកើតហេតុ​។​


​លោក​បាន​បន្តថា​ជនសង្ស័យ​មានឈ្មោះ​សឿ​ម​វ​ឌ្ឍ​នា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​មិន​ពិតប្រាកដ​។​ចំណែក​វត្ថុ​តា​ហ​ដែល​ដកហូត​ពី​ជនសង្ស័យ​គឺមាន​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង ទី​១- ម៉ាក ZTE​លេខ ០៩៦៦៧៣១៥២៥​ពណ៌​ខ្មៅ​, ទី​២-​ម៉ាក​Vivo​លេខ​០៩៧៣៩៥២៨៣៤​ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ , និង​ទី​៣-Iphone 6 plus លេខ​០៩៧៦៩១៧៤២២​ពណ៌​ទឹកមាស ។​

​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ធ្វើ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​និង​បានធ្វើ​ការប្រគល់​វត្ថុតាង​(​ទូរស័ព្ទដៃ​)​ទៅ​ជនរងគ្រោះ​ជា​ម្ចាស់​វិញ​៕S/

រូបភាព​: ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​អំពេ​ី​លួច បញ្ជូនទៅ​សាលាដំបូង​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម