​បុណ្យ​ភ្ជុំបិណ្ឌ​ខេត្ត​ប៉ៃលិន​ឆ្នាំនេះ​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ជាង​ឆ្នាំមុន​

279
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិនៈ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ​មាន​ភ្ញៀវ​ទេសចរណ៍​ចូល​លេង​កម្សាន្ត​ច្រើនជាង​ឆ្នាំ​ចាស់​២០១៩​។​លោក​លឹម​វាសនា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឱ្យដឹងថា​៖​ក្នុងឱកាស​ប្រជាពលរដ្ឋ​ខ្មែរ​ប្រា​ព្វ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងមកនេះ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ជាច្រើន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​។​

​លោក​លឹម​វាសនា​បាន​បន្តថាៈ​ក្នុង​គោលបំណង​របស់​ភ្ញៀវ​លំហែកាយ​ងូតទឹក​លេង​និង​ស្រូបយក​បរិយាកាស​បរិសុទ្ធ​ពី​ធម្មជាតិ​ព្រៃភ្នំ​និង​ជ្រលង​ដងអូរ​ដូចជា​នៅតាម​រមណីយដ្ឋាន​ភ្នំ​លោកយាយ​យ៉ា​ត​,​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​,​តំបន់​លំហែកាយ​អូរ​ឈើ​ក្រំ​,​រមណីយដ្ឋាន​ចម្ការ​ខ្នុរ​,​រមណីយដ្ឋាន​ម្លប់​សាវម៉ាវ និង​រមណីយដ្ឋាន​ស្ទឹង​ត្រជាក់ចិត្ត​ជាដើម​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បន្តថាៈ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ពិសេស​ចាប់​តាំង​ថ្ងៃទី​១៦,១៧​និង​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​ខេត្ត​ប៉ៃលិន​ជា​តំបន់​ព្រំដែន​មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូល​មកលេង​កម្សាន្ត​សរុប​ចំនួន​១៥.៧៧៣​នាក់​ប្រៀបធៀប​ទៅ​និង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​ភ្ញៀវទេសចរ​មាន​ចំនួន​ត្រឹមតែ​១៤.៥១៧ នាក់​ប៉ុណ្ណោះ​មានការ​កើនឡើង​ចំនួន ១៥,៧៧​ភាគរយ​។​

​ប្រភព​បន្តថាៈ​វិស័យ​ទេសចរណ៍​គឺជា​មាស​បៃតង​ប្រកបដោយ​សក្តានុពល​ដ៏​សំបូរបែប​បាន​ជម្រុញឱ្យមាន​កំណើន​ផលិតផល​ក្នុងស្រុក​កសាង​សេដ្ឋកិច្ចសង្គម​ផ្តល់ឱកាស​ការងារ​បង្កើន​ប្រាក់ចំណូល​លើកកម្ពស់​ជីវភាព​រស់​នៅ​និង​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ប្រសើរ​។​ក្រៅពីនេះ​បាន​ជម្រុញ​ដល់​ផ្នែក​អា​ជី​កម្ម​សេវាកម្ម​នៃ​វិស័យ​ទេសចរណ៍​ឱ្យ​រីកចម្រើន​កើនឡើង​ជា​លំដាប់​ផងដែរ​។​


​កន្លងមក​ភ្ញៀវទេសចរ​ដែល​ចូលមក​លេង​និង​ស្នាក់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់​នេះ​ដោយសារ​កក្តា​សន្តិភាព​កើតមានឡើង​យ៉ាង​ពេញលេញ​ប្រកបដោយ​ភាពកក់ក្តៅ ។​បូកផ្សំ​ទាំង​អាហារ​មាន​អនាម័យ​កំរិតស្តង់ដា​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវថ្នល់​ឆ្ពោះទៅកាន់​តំបន់​រមណីយដ្ឋាន​នីមួយៗ​មាន​ភាពល្អប្រសើរ​ថែមទៀត​៕S/

​រូបថត​: ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់ទិសទី​ចូល​លេង​កម្សាន្ត​នៅតាម​តំបន់​រមណី​ដ្ឋា​ន​ទឹកធ្លាក់ ទឹក​ហូរ​ធម្មជាតិ​ក្នុង​ខេត្ត​ប៉ៃលិន នា​អំឡុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​( រូប​: ភ្នំ​ខៀវ )​

ទីតាំងផ្សាយពាណិជ្ជកម្ម