ខឹង​ឪពុកម្តាយ​ស្តីបន្ទោស​ចងក​សម្លាប់ខ្លួន​លើ​ដើម​ស្វាយចន្ទី​

161
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​យុវជន​ម្នា​ក់បាន​ខឹង​នឹង​ឪពុកម្តាយ​ស្តីបន្ទោស​ហើយ​សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត​នៅលើ​ដើម​ស្វាយចន្ទី​ក្រោយ​ផ្ទះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​។​ករណី​ធ្វើអត្តឃាត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ​ស៊ុន​ថៃ​អធិការរង​នគរបាល​ស្រុក​ស្វាយ​លើ​បាន​និយាយថាៈ​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ឪពុក​ជនរងគ្រោះ​ឈ្មោះ​សេង​ម៉ុង​ថា​កូន​របស់គាត់​បាន​ចងក​សម្លាប់ខ្លួន​ចំណុចដើម​ស្វាយចន្ទី​ខាងក្រោយ​ផ្ទះ​រួចមក​។​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​លើ​សាកសព​ហើយ​បាន​សន្និដ្ឋានថា អត្តឃាត​ជន​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​លោក​បាន​បន្តថា​ជនរ​ង​គ្រោះ​មានឈ្មោះ​ស្រេង​ធារ៉ា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​លេខ ២​ឃុំ​ចំការអន្តូង​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​,​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ពពេល​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​ឪពុកម្តាយ​របស់​ជននេះ​បាន​បញ្ជាក់ថា កូន​គាត់​កន្លងមក​ធ្លាប់​ជក់​គ្រឿងញៀន​ត្រូវ​ឪពុកម្តាយ​បាន​ស្តីបន្ទោស​៕S/

​រូបភាព​: ខឹង​ឪពុកម្តាយ​ស្តីបន្ទោស ចងក​សម្លាប់ខ្លួន​លើ​ដើម​ស្វាយចន្ទី​ខាងក្រោយ​ផ្ទះ ៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម