​៣​ថ្ងៃ​​អំឡុងភ្ជុំបិណ្ឌភ្ញៀវទេសចរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា​ជាង​១​លាន​នាក់

197
ចែករម្លែក

ដោយៈមូលសម្បត្តិ/ភ្នំពេញៈ​​របាយការណ៍​ប​ឋ​ម​នៃ​មន្ទីរ​ទេស​ចរណ៍​រាជធានី​ខេត្ត បានឱ្យដឹងថាៈ​ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦-១៧-១៨​ខែកញ្ញា ឆ្នាំ​២០២០ អំឡុងពេល​ភ្ជុំបិណ្ឌ​នេះ មាន​ចំនួន​ប្រមាណ​ជាង​១​លាន នាក់​។​

​ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​១​លាន​នាក់​ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​រួមមាន​៖​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​១.១០៥.៦១១​នាក់​។​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​៦.៧៩២​នាក់​។​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន រួមមាន​៖១,​ខេត្តបាត់ដំបង​១៣៤.៤៤០​នាក់​។​២,​ខេត្តសៀមរាប ១២២.៣៧០ នាក់​៣, ខេត្តកំពត​៩៤.៤៧៩​នាក់​៤,​ខេត្តកំពង់ឆ្នាំង​៨៥.៥៩៧ នាក់​៥,​ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់​។​៦, ខេត្ត​ព្រះសីហនុ​៦៥.៨២៥​នាក់​៧,​ខេត្ត​កែប​៦៨.០៥៤​នាក់​៨,​ខេត្តកណ្តាល ៦២.៧៤១​នាក់​

​ជាការ​គួរកត់សម្គាល់​លើ​ទិដ្ឋភាព​សំខាន់ៗ​ជារួម​ដូចខាងក្រោម​៖​បើទោះបី​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​មួយចំនួន​។​ប៉ុន្តែ​គោលដៅ​ទេសចរណ៍​ភាគច្រើន​នៅតែមាន​ភ្ញៀវទេសចរ​កម្សាន្ត​យ៉ាងច្រើន​កុះករ​។​ការគ្រប់គ្រង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជាទូទៅ​មាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ទេ​។​

បញ្ហា​ប្រឈម​ដែល​កើតមានឡើង​កន្លងមក ជាពិសេស​ការគ្រប់គ្រង​តម្លៃ​សេវា និង​បញ្ហា​សំរាម ត្រូវបាន​យកចិត្តទុកដាក់​ដោះស្រាយ​ពី​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ខេត្ត​និង​កាត់បន្ថយ​កាន់តែ​ប្រសើរ​សម្រាប់​ពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​«​ជារួម​ប្រជាជន​នៅតាម​មូលដ្ឋាន​និង​វិស័យ​ឯកជន​មាន​ភាព​រីករាយ​ជាមួយ​លំហូរ​ភ្ញៀវទេសចរ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​ដោយ​ការចំណាយ​របស់​ភ្ញៀវទេសចរ​បាន​ហូរ​ចូល​ដោយផ្ទាល់​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន​»៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម