រថយន្ត​១​គ្រឿង​របស់​អង្ក​ការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ត្រូវ​ចោរលួច​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ចាប់បាន​

224
ចែករម្លែក

ដោយ​រិ​ទ្ធិ​សែន​/​ពោធិសាត់​៖​រថយន្ត​មួយគ្រឿង​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ត្រូវបាន​ចោរលួច​ចេញពី​ចំណុច​ស្នាក់ការ​អង្គការ​ស​ម្ព័​ន​មិត្ត​សត្វព្រៃ​ត្រូវបាន​សមត្ថកិច្ច​ខេត្តពោធិសាត់​បង្ក្រាបបាន​គ្រា​ដែល​រថយន្ត​ក្រឡាប់​ធ្លាក់​ផ្លូវ​។​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៩​កញ្ញា​២០២០​ស្ថិតនៅ​ភូមិ​រវាង ឃុំ សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

​ប្រភពពី​នគ​បាល​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​សេង​សៀ​ប​ហៅ​ចាស់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​សញ្ជាត​ខ្មែរ​បច្ចុប្បន្ន​រស់​នៅឯ​ក្រុងភ្នំពេញ​មាន​ស្រុកកំណើត​ភូមិ​ក្រោលគោ​ឃុំ​សំបូរ​មាស​ស្រុក​មុខកំពូល​ខេត្តកណ្តាល ។


​ប្រភព​ដដែល​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​១៨​កញ្ញា​២០២០​ជនសង្ស័យ​បានមក​ដេក​នៅក្នុង​វត្ត​រវៀង​។​លុះដល់​ព្រឹក​ឡើង​ជនសង្ស័យ​បាន​ដើរ​ចេញពី​វត្តរ​រៀង​ដើរ​ដល់​ចំណុចកើតហេតុ​ឃើញ​មាន​រថយន្ត​ច្រើន​ក៏​ដើរ​ចូលទៅ​ឃើញ​រថយន្ត​មួយគ្រឿង​មាន​សោរ​ជាប់​នៅ​ស្រាប់​ក៏​ឡើងលើ​រថយន្ត​បញ្ឆេះ​ឆេះ​ហើយក៏​បើក​ចេញ​គោលបំណង​បើក​ទៅ​ភ្នំពេញ​។​

​តែ​ជនសង្ស័យ​បើក​មកដល់​ចំណុច​ផ្លូវ​កោង​នៅលើ​ផ្លូវ​លេខ​១៥៥​ត្រង់ចំណុច​ត្រដក់​ពង​ស្ថិតក្នុង​ភូមិ​ព្រែក​៣​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​រថយន្ត​ជាច្រើន​ត្រឡប់​។​ជនសង្ស័យ​បាន​បើកទ្វារ​ដើរចេញ​ពី​ក្នុង​រថយន្ត​បាន​ចម្ងាយ​៣០០​ម៉ែត្រ​សមត្ថកិច្ច​ដេញតាម​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​។​

​រថយន្ត​១​គ្រឿង​ដែល​ត្រូវបាន​ចោរលួច​នេះ​ម៉ាក​ម៉ាស​ស្តារ​សេរី​២០២០​ពណ៌​សំបក​ឪឡឹក​ស្លាក​លេខ​NOG1,20014​ជា​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​។​ក្នុងនោះ​ដើមបណ្តឹង​ឈ្មោះ​ទេស​សុផល​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជា​តំណាងឱ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្រចាំ​ស្នាក់ការ​រវៀង​ចំណុច​ទឹក​ចេញ​ក្នុងភូមិរ​វៀង​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម