បាក់​ក្តារ​ស្ពាន នៃ​ផ្លូវ​ទៅ​រមណីយដ្ឋាន ទឹកធ្លាក់​ថ្ម​ក្រាល បណ្តាលអោយ​កកស្ទះ​ចរាចរណ៍ ជាច្រើន​ម៉ោង

433
ចែករម្លែក

ដោយ​៖ ទេ​ពក​ង្រី /
​កំពង់ឆ្នាំង​៖
ភ្ញៀវទេសចរ បាន​បើករថយន្ត​ធុន​ធំ មួយគ្រឿង ទៅលេង​រមណីយដ្ឋាន ទឹកធ្លាក់​ថ្ម​ក្រាល បណ្តាល​ឲ្យ​ក្រឡាច់​ក្តារ​ស្ពាន ជាប់​ធ្លាក់​ផ្លូវ ខ្លួនឯង ទៅមុខ​លែងរួច បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ជាច្រើន​ម៉ោង គ្រា​ដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង ។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​រសៀល ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នៅត្រង់ចំណុច ស្ពានឈើ​អូរ​តា​ប៉ោង នៅលើ​កំណាត់​ផ្លូវ ឆ្ពោះទៅកាន់ រមណីយដ្ឋាន ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិតក្នុង​ភូមិ​កោះ​ក្ទ​ម្ភ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ គេ​ឃើញ​មាន​កម្លាំង​នគរបាល និង​ប្រជា​ការពារ និង​បងប្អូន​អ្នកដំណើរ បាន​ជួយ​អន្តរាគមន៍ ដោយ​ខ្លះ​យក​ដុំ​ឈើ មក កល់ និង​ជួយ​រុញ ទាញ ដោយ​ធ្វើយ៉ាងណា យក​រថយន្ត​នោះ ចេញ​បាន ។​

​បើតាម​ការ​ឲ្យ​ដឹង ពី​អភិបាលរង ស្រុក​ទឹកផុស លោក សុខ សុ​ន្ធី បានអោយដឹង នៅ​ថ្ងៃទី​១៩ កញ្ញា ថាៈ ចរាចរណ៍​ទៅមក នៅលើ​កំណាត់​ផ្លូវ ទៅ​រមណីយដ្ឋាន ទឹកធ្លាក់​ថ្ម​ក្រាល មានការ​កកស្ទះ​មែន ដោយសា​រថយន្ត​ធុន​ធំ មួយគ្រឿង ដឹក​ក្រុមគ្រួសារ ទៅលេង​នៅ​រមណីយដ្ឋាន ទឹកធ្លាក់​ថ្ម​ក្រាល បានធ្វើអោយ​បាក់​ស្ពាន​ឆ្លងកាត់ តែ​ការជាប់​នោះ មិនយូរប៉ុន្មាន​នោះទេ ហើយក៏​អាច​បើក​អោយ​ដំណើរការ ទៅមក​ឡើងវិញ បានជា​ធម្មតា ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម