មែន​ក៏​អី​! “​ដំរី​ឯកោ​បំផុត​ក្នុង​ពិភពលោក​” នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​

323
ចែករម្លែក

​ដំរី​ដ៏​កម្សត់​មួយ​ក្បាល ដែល​ជាប់​ក្នុង​ទ្រុង​តែម្នាក់ឯង​យ៉ាង​កណ្ដោចកណ្ដែង​នៅ​សួនសត្វ​មួយកន្លែង​ក្នុងប្រទេស​ប៉ា​គី​ស្ថាន អស់​រយៈពេល​ជាច្រើន​ឆ្នាំ នឹងត្រូវ​គេ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​បន្ទាប់​​ពី​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​សត្វ​បានធ្វើ​យុទ្ធនាការ​ទាមទារ​សេរីភាព​របស់​វា ដើម្បី​ឱ្យ​វា​មានឱកាស​រស់​នៅក្នុង​ស្ថានភាព​ល្អប្រសើរ​ជាង​នេះ​,​នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ដេល្លី​ម៉េល​។​
​ ​
​ដំរី​អភ័ព្វ​ឈ្មោះ កា​វ៉ាន់ (Kaavan) ដែល​ក្រុម​អ្នកគាំទ្រ​ហៅថា “​ដំរី​ឯកោ​បំផុត​ក្នុង​ពិភពលោក​” នេះ​បាន​ជាប់​ក្នុង​សួនសត្វ​មួយ​កន្លែង​នៅ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ប្រទេស​ប៉ា​គី​ស្ថាន អស់​រយៈពេល​ជាង ៣៥ ឆ្នាំ​មកហើយ​។​
​ ​
​លោក ម៉ា​ទីន បូ​អើ (Martin Bauer) អ្នកនាំពាក្យ​អង្គការ Four Paws និយាយថា ទីបំផុត​ដំរី​នេះ​ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​ហើយ​ភាគច្រើន​វា​ទំនងជា​ត្រូវ​បញ្ជូន​មក​ប្រទេស​​កម្ពុជា ដើម្បី​ឱ្យ​វា​មានឱកាស​សាង​ទំនាក់ទំនង​ជា​ដំរី​គ្នា​វា និង​រស់​នៅក្នុង​ស្ថានភាព​ល្អ​ប្រសើរ​នៅ​ទីនោះ​។​
​ ​
​អ្នកនាំពាក្យ​ដដែល​និយាយថា ដំរី​ដែល​ធាត់​លើស​ទម្ងន់​នេះ​បាន​ទទួល​ការ​ពិនិត្យ​សុខភាព​ពេញ​មួយ​តួខ្លួន​នៅ​សួនសត្វ​ខាងលើ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម