អាយុ​ទើប​២ ឆ្នាំ​សោះ ខោអាវ​សុទ្ធតែ​ប្រ៊ែន​ល្បីៗ​កប់​ស៊េរី ល្បី​ពេញ​បណ្ដាញ​សង្គម

267
ចែករម្លែក

​ ​
​កុមារី​តូច​ម្នាក់​ដែល​តុបតែង​ខ្លួន​លេង​ស្តាយ​(style) ស្លៀកពាក់​សុទ្ធតែ​ខោអាវ និង​ស្បែកជើង​ម៉ាក​ល្បីៗ​កប់​ស៊េរី បាន​ផ្ទុះ​ភាពល្បីល្បាញ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ដោយសារ​ម្ដាយ​របស់​នាង​ចំណាយ​លុយ​រហូត​​ដល់​ទៅ ២០.០០០ ដុល្លារ​ទិញ​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​ដូចជា​ម៉ាក Gucci ម៉ាក Versace និង​ម៉ាក Givenchy ជាដើម​ឱ្យ​នាង​។​
​ ​
​កុមារី អា​នី​តា ហ្វេ​លី​ក (Anita Felix) ដែល​មាន​វ័យ​ទើបតែ ២ ឆ្នាំ​ទទួលបាន​អ្នកគាំទ្រ (follower) រហូតដល់​ទៅ​ជាង ១២.០០០ នាក់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram​ដោយសារ​តែ​ម្ដាយ​​របស់​នាង ស្ទេ​ឡា តែងតែ​ថត​រូបនាង​បង្ហោះ​ប្រចាំ​ថ្ងៃ​ជាមួយនឹង​ការ​ស្លៀកពាក់​សុទ្ធតែ​របស់​ប្រ៊ែនៗ​ដែល​មាន​តម្លៃ​ថ្លៃៗ​មិន​ធម្មតា​។
​ ​
​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​នាង​តូច​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​ម្ដាយ​របស់​នាង ស្ទេ​ឡា វ័យ ២៧ ឆ្នាំ​មក​ពី​យ៉​បា លីន​ដា (Yorba Linda) រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋ​អាម៉េរិក​ដែល​បាន​ចាប់ផ្ដើម​​ស្រលាញ់​ចូលចិត្ត​សម្លៀក​បំពាក់​ប្រ៊ែនៗ​កាល​ពី​នាង​ធ្វើ​ជា​ជំនួយការ​ដើរ​ទិញ​សម្លៀក​បំពាក់​ផ្ទាល់ខ្លួន មុន​ពេល​សម្រាលកូន​ស្រី​នេះ​។​
​ ​
​ស្ទេ​ឡា បាន​ចំណាយលុយ ២០.០០០ ដុល្លារ​ទិញ​សម្លៀកបំពាក់​ឆើតឆាយ​ដែល​មាន​តម្លៃ​ថ្លៃៗ​សម្រាប់​កូនស្រី​របស់​នាង រួម​មាន​ម៉ាក Balmain ម៉ាក Gucci ម៉ាក Versace ម៉ាក Fendi និង​ម៉ាក Givenchy ហើយ​បើ​ទោះ​មាន​អ្នក​រិះគន់​ខ្លះ​ថា​នាង​មិនគួរ​ចំណាយលុយ​ខ្ជះខ្ជាយ​លើ​សម្លៀក​បំពាក់​កូនតូច​យ៉ាងណាក៏ដោយ ក៏​នាង​គ្មាន​គម្រោង​កាត់បន្ថយ​ការចាយវាយ​របស់​នាង​ឡើយ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម