ហា​ហា​! មុខ​ឌឺ​៩ ពេល​បាន​ជិះឡាន​ដើរលេង​ជាមួយ​ម្ចាស់​

262
ចែករម្លែក

​យើង​សុទ្ធតែ​ដឹង​ហើយ​ថា សុនខ​ជា​មិត្ត​ល្អ​បំផុត និង​ស្មោះត្រង់​បំផុត​របស់​មនុស្ស​។ ហើយ​ពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ គ្មានអ្វី​សប្បាយចិត្ត​ជាង​បាន​សុនខ​ជាទី​ស្រលាញ់​រស់​អ្នក​រួម​ដំណើរ​ជាមួយ​ឡើយ​ព្រោះ​ពួក​​វា​ចេះ​ស្ដាប់បង្គាប់​បាន​យ៉ាង​ល្អ និង​ចូលចិត្ត​បញ្ចេញ​ទឹកមុខ​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ​។ នេះ​ជា​អារម្មណ៍​ពិត​របស់​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​។​
​ ​
​ហើយ​តាមរយៈ​រូបភាព​គួរឱ្យ​អស់សំណើច​ទាំងនេះ​ដែល​គេហទំព័រ Bored Panda បាន​ប្រមូល​ចងក្រង បង្ហាញ​ពី​សុនខ​បញ្ចេញ​ទឹកមុខ​ឌឺ និង​សើច​សប្បាយ​គួរ​ឱ្យ​គ្រឺត​ពេល​ពួក​វា​បាន​ជិះ​រថយន្ត​ដើរ​​លេង​ជាមួយ​ម្ចាស់​។
​ ​
​រូបភាព​ដែល​ធ្វើឱ្យ​អ្នក​ញញឹម​បិទមាត់​មិន​ជិត​ទាំងនេះ ត្រូវបាន​ម្ចាស់​ទូ​ទាំង​ពិភពលោក​បង្ហោះ​ចែករំលែក​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​។ អញ្ចឹងតោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម