មី​ស៊ី​ល​របស់​ចិន បង្ក​ទ្វេ​គ្រោះ​ផ្នែក​សន្តិសុខ​សម្រាប់​​នាយករដ្ឋមន្ត្រី​​ជប៉ុន​

5390
ចែករម្លែក

​រយៈពេល​៨ ឆ្នាំ​កន្លង​មក​ហើយ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ បាន​រិះរក​វិធី​គ្រប់បែបយ៉ាង​ក្នុង​បំណង​ធ្វើ​កំណែទម្រង់​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន ឱ្យបាន​ដើម្បី​ពង្រឹង​​វិស័យ​យោធា​របស់​ប្រទេស​នេះ​។​
​ ​
​ហើយ​នៅ​សប្តាហ៍​ចុងក្រោយ ដែល​លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី លោក អាបេ បាន​ចេញ​ដាក់​មូលដ្ឋាន​សម្រាប់​ផែនការ​អនុញ្ញាត​ឱ្យ​បើក​ការវាយប្រហារ​បង្ការ​ជាមុន​ទៅ​លើ​មូលដ្ឋាន​សត្រូវ​។

​សេចក្តីថ្លែងការណ៍​របស់លោក អាបេ ស្តី​ពី​ការការពា​រកាំ​ជ្រួល​មី​ស៊ី​ល​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា បាន​បន្សល់​ទុក​កិច្ចការ​ដ៏​ធំ​មួយ​ដែល​មិនទាន់​សម្រេច​បាន​ឱ្យ​ទៅ​លោក យូ​ស៊ី​ហ៊ី​ដិ ស៊ូ​ហ្គា អតីត​ទីប្រឹក្សា​កំពូល​​របស់លោក និង​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​រូបលោក​។

​ខណៈ​មនុស្ស​មួយចំនួន​តូច​រំពឹងថា លោក យូ​ស៊ី​ហ៊ី​ដិ ស៊ូ​ហ្គា នាយខុទ្ទកាល័យ​ដែល​ជា​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី ដ៏​ចាស់វស្សា​នឹង​ដើរ​តាម​គន្លង​ចាស់​របស់​លោក អាបេ ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​នុ​ញ្ញ​សន្តិភាព​​និយម​នោះ លោក​នឹង​ប្រឈម​ទ្វេ​គ្រោះ​ដែល​មិន​ធម្មតា ដោយ​ទី​១៖ តើ​លោក​ទប់ទល់​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​ប្រទេស​ចិន និង​កូរ៉េខាងជើង​ដោយ​វិធី​ណា ហើយ​ទី​២៖​ការទាមទារ​ឱ្យ​​រក្សា​កម្រិត​សន្តិសុខ​ដដែល​ពី​សំណាក់​សម្ព័ន្ធមិត្ត​តែមួយគត់​របស់​ជប៉ុន នោះ​គឺ​សហរដ្ឋ​អាម៉េរិក​។​

​លោក អាបេ បាន​អំពាវនាវ​ឱ្យ​មាន​ជម្រើស​សម្រាប់​ការពារ​ទប់ទល់​នឹង​កាំជ្រួច​ផ្លោង ឬ​មី​ស៊ី​ល​ផ្លោង ដោយ​លើកឡើង​ថា គោល​នយោបាយ​ថ្មីៗ​គួរតែ​សម្រេច​ឱ្យបាន​ត្រឹម​ចំណាច់​ឆ្នាំនេះ​៕​ប្រែ​សម្រួល​៖​ខុម​/sn

​អាវុធ​មី​ស៊ី​ល​ស្ថិតក្នុង​ចំណោម​ក្តីបារម្ភ​ធំៗ​បំផុត​របស់​ជប៉ុន ស្រប​ពេល​ចិន និង​កូរ៉េខាងជើង ពង្រីក​ឃ្លាំង​ស្តុក​គ្រាប់​រ៉ុក្កែត​ទំនើប​យ៉ាង​ឆាប់រហ័ស

ទីតាំងផ្សាយពាណិជ្ជកម្ម