ពួក​សកម្មជន​បញ្ចប់​បាតុកម្ម​នៅ​បាងកក​ក្រោយ​ប្រគល់​ញត្តិ​ដល់​ប៉ូលិស​

231
ចែករម្លែក

​ក្រុម​មេដឹកនាំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ កាលពី​ថ្ងៃអាទិត្យ​ទី​២០​កញ្ញា​បានបញ្ចប់​បាតុកម្ម​របស់​គេ​ក្រោយ​ជូន​ញត្តិ​ទាមទារ​របស់គេ​ទៅកាន់​ប្រធានការិយាល័យ​ប៉ូលិស​ក្រុង​រួចមក​។​

​ទោះជា​យ៉ាងណា ពួក​សកម្មជន​មាន​ផែនការ​ជួបជុំគ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅក្រៅ​សភា នៅពេល​មេដឹកនាំ​និស្សិត​លោក ផា​រីត ផេន​ក្វី​ន ឈី​វ៉ា​រ៉ាក់ អំពាវនាវ​អោយ​សាធារណជន​ចូលរួម​ធ្វើ​កូដកម្ម​ទូទៅ​​មួយ​នៅ​ថ្ងៃ​១៤​តុលា ដែល​ជា​ខួប​ការបះបោរ​និស្សិត​នៅ​ឆ្នាំ​១៩៧៣​។​

​ការទាមទារ​របស់​ក្រុម​ដឹកនាំ​ដោយ​និស្សិត​នេះ រួម​មាន​កែ​ទំរង់​របបរាជានិយម​១០​ចំណុច ដែល​ពួក​មេដឹកនាំ​និស្សិត​ចង់​ប្រគល់ជូន​ក្រុម​ទីប្រឹក្សា​ស្តេច​។​តែ​នៅក្នុង​ការប្រឈមមុខគ្នា​មួយ​រយៈពេល​ខ្លី​នៅ​ជិត​​ការិយាល័យ​ទីប្រឹក្សា​ព្រះមហាក្សត្រ ស្នងការ​ការិយាល័យ​ប៉ូលិស​ក្រុង​បាន​ព្រម​ទទួល​ញត្តិ​មក​ពី​សហ​មេដឹកនាំ​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា «​រណសិរ្ស​ធ​ម្មាសា​ត​និង​បាតុកម្ម​»​។​

​ពួក​មេដឹកនាំ​ក្រុម​នេះ​បាន​និយាយថា ដំបូង​ពួកគេ​គ្រោង​ដង្ហែ​ទៅកាន់​វិមាន​រដ្ឋាភិបាល តែ​ក្រោយមក​បាន​ដូរ​ផែនការ និង​សំរេច​ដើរ​មក​កាន់​ការិយាល័យ​នៅក្នុង​វាំង តែ​ត្រូវ​រារាំង​ដោយ​ប៉ូលិស​។​

​ផានុ​សាយ៉ា ស៊ីត​ធី​ហ្ស៊ី​រ៉ា​វ៉ាត​តា​ណា​គុល មេដឹកនាំ​ម្នាក់​នៃ​ក្រុម​នេះ បាន​និយាយថា​ការទាមទារ​មួយចំនួន​របស់​បាតុករ​ថៃ​សំរាប់​ព្រំ​មហាក្សត្រ មហា វេច​រ៉ា​ឡុងកន ត្រូវបាន​ប្រគល់អោយ​ប៉ូលិស​កាលពី​ថ្ងៃ​អា​​ទិ​ត្យ បន្ទាប់ពី​ក្បួន​ដង្ហែ​ត្រូវបាន​រារាំង​។​

​ការទាមទារ​របស់​បាតុករ​រួមមាន ដក​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ចេញ តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​និង​ធ្វើ​ការបោះឆ្នោត​ឡើងវិញ ព្រមទាំង​ការកែ​ទំរង់​ដែល​នឹង​កាត់បន្ថយ​អំណាច​របស់​ស្តេច​។​

ស្លាកតំណាងអោយការចាប់ផ្តើមបដិវត្តន៍ឡើងវិញ

​មុននេះ ពួក​បាតុករ​បាន​បាន​ធ្វើ​ពិធី​ដាក់​ស្លាក​មួយ​ដើម្បី​ប្រកាស​ការចាប់ផ្តើម​ចលនា​ប្រជាជន​ថ្មី​មួយ​។​

លោក អា​ណុន ណាំ​ផា និយាយអំពីគណបក្សប្រជាជន

​មេធាវី​និង​ជា​មេដឹកនាំ​បាតុកម្ម​ម្នាក់ លោក អា​ណុន ណាំ​ផា បាន​ឡើង​ថ្លែង​មុន​ការដាក់​ដំឡើង​ស្លាក​ថ្មី​នេះ​ដែល​តំណាងអោយ​ការចាប់ផ្តើម​ជាថ្មី​បដិត្តន៍​ឆ្នាំ​១៩៣២ ដែល​ផ្តួលរំលំ​របប​រាជានិយម​ពេញ​​លេញ​មួយ​។​

​លោក​អា​ណុន​បាន​និយាយថា «​ថ្ងៃនេះ គណបក្ស​ប្រជាជន​២០២០ ត្រូវបាន​បង្កើត​ជា​ផ្លូវការ​នៅក្នុង​ទីលាន​ប្រជាជន​នេះ​….​ពួក​យើង​ទាំងអស់​នឹង​ត្រូវ​រំដោះ​…»​។​

​កាលពី​យប់​ថ្ងៃ​សៅរ៍ ពួក​វាគ្មិន​បាន​ដូរ​វេ​ន្តគ្នា​ឡើង​និយាយ ដោយ​ពួកគេ​សុទ្ធ​តែ​ទាមទារ​អោយ​លោក​ប្រា​យុទ្ធ​ចុះចេញ​ពី​តំណែង និង​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​៕​ប្រែ​សម្រួល​៖​វា​ស​នា​

​បាតុកម្ម​នៅ​មុខ​វាំង​ក្នុង​ក្រុង​បាងកក​បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ តែ​ពួក​បាតុករ​សន្យា​នឹង​វិល​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម