ចិន​ចាប់ផ្តើម​ទណ្ឌកម្ម​ក្រោយ​អាម៉េរិក​ចាត់កា​រលើ TikTok​និង WeChat

6892
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​កញ្ញា​បានចាប់ផ្តើម​យន្តការ​មួយ ដែល​នឹង​អនុញ្ញាត​អោយ​ខ្លួន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បរទេស ដែល​វា​នឹង​បង្កើត​សង្គ្រាម​បច្ចេកវិទ្យា​ជាមួយ​សហរដ្ឋ​អាម៉េរិក នៅ​ពេល​តែ​មួយ​ថ្ងៃ​​ក្រោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បិទ​កម្មវិធី​TikTok និង WeChat​របស់​ចិន​នៅ​អាម៉េរិក​។​

​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដ៏​វែង​មួយ​ត្រូវបាន​គេ​មើលឃើញថា​ជា​សព្វាវុធ​មួយ​សំរាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សងសឹក​ប្រឆាំង​អាម៉េរិក ដែល​បាន​ប្រើ​បញ្ជី​ឈ្មោះ​ផ្ទាល់ខ្លួន​ដើម្បី​ទាត់​ក្រុមហ៊ុន​យក្ស​ហួរ​វ៉េ ចេញពី​ទីផ្សារ​​អាម៉េរិក មុន​នឹង​ចាត់កា​រលើ​TikTok​និង WeChat​។​

​ការប្រកាស​មួយ​ពី​ក្រសួង​ពាណិជ្ជកម្ម​ចិន​មិនបាន​និយាយ​ជាក់លាក់​ថា​តើ​ក្រុមហ៊ុន​អាម៉េរិក​ណាមួយ​នឹងរង​ទណ្ឌកម្ម​សងសឹក​ពី​ចិន​ទេ តែ​វា​និយាយថា ប្រព័ន្ធ​ថ្មី​នេះ​នឹង​ពិចារណា​ទណ្ឌកម្ម​លើ​អង្គភាព​ណា​​ដែល​សកម្មភាព​របស់​វា​ប៉ះពាល់​ដល់​អធិបតេយ្យភាព សន្តិសុខ​ជាតិ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ចិន​» ឬ «​រំលោភ​ច្បាប់​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ដែល​អន្តរជាតិ​ទទួលយក​»​។​

​ក្រោម​បទ​បញ្ជា​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​កញ្ញា​ប្រឆាំង​App ឬ​កម្មវិធី​ចិន WeChat​នឹង​បាត់បង់​ដំណើរការ​នៅ​អាម៉េរិក​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២០​កញ្ញា ហើយ​អ្នក​ប្រើ​TikTok​នឹង​ត្រូវ​ហាម​ដំឡើង​updates​តែ​នៅ​អាច​ចូល​ប្រើ​សេវា​នេះ​រហូត​ដល់​ថ្ងៃ​១២​វិច្ឆិកា​។​

​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រឈម​យុទ្ធនាការ​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ឡើងវិញ​ដ៏​តានតឹង ពួក​មន្ត្រី​អាម៉េរិក​បាន​ពណ៌នា​វិធានការ​នេះ​ថា​មាន​សារសំខាន់​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ពី​​ចារកម្ម​ចិន​ដែល​អាច​កើត​មាន​តាមរយៈ​កម្មវិធី​ខាងលើ​។​

​តែ​ជា​ការឆ្លើយតប​នឹង​វិធានការ​របស់​អាម៉េរិក ក្រសួង​ពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃ​សៅរ៍​បាន​ថ្កោលទោស​អ្វីដែល​ខ្លួន​ហៅ​ថា «​ការ​សម្លុត​គំរាម​»​របស់​អាម៉េរិក និង​ថា​វា​រំលោភ​បទដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​​ហើយ​ថា​មិន​មាន​ភស្តុ​ង​តាង​ណា​បញ្ជាក់ថា កម្មវិធី​ទាំងនេះ​គំរាម​សន្តិសុខ​ជាតិ​អាម៉េរិក​ទេ ។​

​រី​ឯ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដែល​រង​ការបណ្តេញចេញ បាន​និយាយថា ការសំរេចចិត្ត​របស់​រដ្ឋាភិបាល​អាម៉េរិក​ធ្វើឡើង​ដើម្បី​ហេតុផល​នយោបាយ​ច្រើន​ជាង​និង​ថា​បំរាម​នេះ​វា​រំលោភសិទ្ធិ​នៃ​ការនិយាយស្តី​​ដោយ​សេរី ព្រមទាំង​ដំណើរការ​ត្រឹមត្រូវ ដែល​ទាំង​ពីរ​នេះ​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាម៉េរិក​។​

​ពួក​អ្នក​រិះគន់​បាន​បន្ថែមថា នៅពេល​ការ​គំរាម​ហាក់​មិនមាន​ភាពច្បាស់លាស់ បំរាម​ទូទៅ​នេះ​បង្ក​ការព្រួយបារម្ភ​អំពី​លទ្ធភាព​របស់​រដ្ឋាភិបាល​អាម៉េរិក​ក្នុង​ការអនុវត្ត​ការបញ្ចេញមតិ​ដោយ​សេរី​។​

​អ្នកវិភាគ​ខ្លះ​និយាយថា ចំណាត់ការ​របស់​ត្រាំ មាន​ទំនោរ​ទៅរក​ការប្រកួតប្រជែង​ពាណិជ្ជកម្ម ជាង​ការព្រួយបារម្ភ​អំពី​សន្តិសុខ​៕​ប្រែ​សម្រួល​៖​វាសនា​

​ចំណាត់ការ​របស់​អាម៉េរិក នឹង​នាំអោយ​អាម៉េរិក​មិនអាច​ប្រើ WeChat​សំរាប់​ផ្ញើ​សារ ទិញ​ទំនិញ បង់​ប្រាក់​និង​សេវា​ផ្សេងៗ និង​ផាត់ TikTok​ចេញពី​ទីផ្សារ​អន​ឡាញ​ដំណើរការ​ដោយ​Apple និង Google

ទីតាំងផ្សាយពាណិជ្ជកម្ម