រកឃើញ​អត្តសញ្ញាណ​សាកសព​ស្ត្រី​ម្នាក់​ដែល អណ្តែត នៅក្នុង​ដងស្ទឹង​សៀមរាប

192
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​: កាលពី​វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែកញ្ញា​ឆ្នាំ​២០២០ មាន​ករណី​ប្រទះឃើញ​សាកសព​មនុស្ស​លង់ទឹក​ស្លាប់ អណ្តែត​នៅ​ដង​មាត់​ស្ទឹង​សៀមរាប ចំណុច​ខាងមុខ​ផ្សារ​ទំនើប​ទ្រេធ​សេន​ធ័​រ ក្នុង​ក្រុមទី​១០ ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ក្រោយ​ទទួល​សេចក្តីរាយការណ៍ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ និង​កម្លាំង​ផ្នែក​បច្ចេកទេស​និង​កោសល្យ​វិ​ច្ច័​យ​នៃ​អធិការដ្ឋាន​នគរបាល​បាល​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​បច្ចេកទេស​និង​កោសល្យ​វិ​ច្ច័​យ​ខេត្ត បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លើ​ដងខ្លួន​សាកសព និង​ស្រាវជ្រាវ​រក​សាច់ញាតិ​គ្រួសារ​នៃ​សព ។

​លោក បាន​បន្តថា យោងតាម​ការបំភ្លឺ​ពី​ឈ្មោះ​កែវ ពេជ្រ​កន្និការ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បាន​បញ្ជាក់ថា​សាកសព​មានឈ្មោះ ព្រឹម វ៉ាន់​នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិក​ក្រាញ សង្កាត់ សៀមរាប ក្រុង សៀមរាប ខេត្តសៀមរាប ត្រូវជា​អតីត​បងថ្លៃ របស់ខ្លួន ។​ព្រោះ​បាន​លែងលះ​ជាមួយ​បង​របស់គាត់​រយៈពេល​១៤​ឆ្នាំកន្លងមក​ហើយ​និង​មួយរយៈ​ចុងក្រោយ​នេះ​សាកសព​រូបនេះ តែងតែ​ផឹកស្រា​ស្រវឹង​ជាប្រចាំ និង​បាន​បាត់​ពី​ផ្ទះ​រយៈ​ពីថ្ងៃ​កន្លងមកហើយ​។​

​លោក​អធិការ​បាន​បន្តទៀតថា​បន្ទាប់ពី​បានធ្វើការ​ត្រួតពិនិត្យ​កម្លាំង​នគរបាល​ជំនាញ​បានឱ្យដឹងថា​នៅលើ​ដងខ្លួន​សាកសព​មិនមាន​ស្លាកស្នាម​អ្វី​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​អ្វី​ឡើយនិង​សន្និដ្ឋានថា​ជា​ករណី​ស្រវឹងស្រា​ហើយ​ដើរ​ធ្លាក់ទឹក​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​។ ក្រោយ​ធ្វើការ​ត្រួតពិនិត្យ សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​អធ្វា ក្នុង​សង្កាត់​សៀមរាប ក្រុង សៀមរាប ៕S/

​រូបភាព​: រកឃើញ​អត្តសញ្ញាណ​សាកសព​ស្ត្រី​ម្នាក់​ដែល អណ្តែត នៅក្នុង​ដងស្ទឹង​សៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម