ចំនួន​ឆ្លងកូវី​ដ​១៩​នៅ​ឥណ្ឌា​កើន​ដល់​៥,៤​លាន​នាក់​

210
ចែករម្លែក

​ករណី​ឆ្លងកូវី​ដ​១៩​នៅ​ឥណ្ឌា​កើន​ដល់​៥,៤​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​២០​កញ្ញា​នៅពេល​មនុស្ស​៩២.៦០៥​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​ជាង​គេ​បំផុត​ចាប់តាំងពី​ខែ​សីហា​មក ដោយ​នៅ​ពីក្រោយ​តែ​អាម៉េរិក​(៦,៧​លាន​)​ក្នុងនាម​ជា​ប្រទេស​មាន​អ្នក​កើត​ជំងឺ​នេះ​ច្រើន​បំផុត​នៅក្នុង​លោក​។​

​ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយថា នៅ​២៤​ម៉ោង​កន្លងទៅ មនុស្ស​១.១១៣​នាក់​បាន​ស្លាប់​ដោយកូវី​ដ​១៩ ដែល​នាំអោយ​ប្រទេស​ទាំងមូល​មាន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​សរុប​៨៦.៧៥២​នាក់​៕

ឥណ្ឌា​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ក្នុង​លោក​ចាប់តាំងពី​ដល​ម​ខែសីហា​មក​

ទីតាំងផ្សាយពាណិជ្ជកម្ម