ជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចស្រុកភ្នំក្រវាញឃាត់ខ្លួនតាមដីការបស់តុលាការ

175
ចែករម្លែក

ដោយរិទ្ធិសែន/ខេត្តពោធិ៍សាត់៖ជនសង្ស័យ៤នាក់ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនត្រូវនគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួនតាមដីការបស់តុលាការខេត្តពោធិ៍សាត់។ការអនុវត្តដីកានិងបង្រ្កាបបទល្មើសគ្រឿងញៀននេះធ្វើឡើងនៅចំណុចភូមិអង្រ្គងឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិត ។

អធិការនគរបាលស្រុកភ្នំក្រវាញលោកវរសេនីយ៍ឯកតាន់គារិទ្ធិបានឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០នេះថាកម្លាំងសមត្ថកិច្ចបង្រ្កាប១ករណីទៀតដោយឃាត់ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី-១ ឈ្មោះ សោម សំរេច ភេទប្រុស អាយុ ៤០ឆ្នាំ ទី-២ ឈ្មោះ កុយ កែម ភេទប្រុស អាយុ១៨ឆ្នាំអ្នកទាំង២នាក់ខាងលើរសនៅ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ។

ដោយឡែកអ្នកទី-៣ ឈ្មោះ មឿន រិន ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ក្នុងនោះដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៤កញ្ចប់ធំចំនួន៦កញ្ចប់ស្មើនឹងទម្ងន់ចំនួន៦៤.៧៦ក្រាមកញ្ចប់តូច១៧កញ្ចប់និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២គ្រឿងថង់ប្លាស្ទីកមួយចំនួន។ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន៧គ្រឿង ម៉ូតូចំនួន៤គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រចំនួន២គ្រឿង ដាវ១ដើម អាំងស៊ីទ័រឆក់ត្រីចំនួន១គ្រឿង និងឈើចំនួន១១៣ដុំ ស្មើនឹងទម្ងន់ចំនួន២.៧៦០គីឡូក្រាម ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម