​ជន​ម្នាក់​យក​កាំបិត​កាប់​ម្ដាយ​ឯង​ដែលកំពុង​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​

209
ចែករម្លែក

ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ​ជន​ម្នាក់​បាន​យក​កាំបិត​តាំង​តោ​កាប់​ទៅ​ម្ដាយ​ឯង​ដែល​កំពុង​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​រងរបួស​ជាច្រើន​កន្លែង ។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​។​

​អធិការ​នគ​បាល​ស្រុក​រលាប្អៀរ​លោក​វរសេនីយ៍ឯក ទឹម​ចាន់​ធី បានឱ្យដឹង​ថ្ងៃទី​២០​កញ្ញា​២០២០​នេះ​ថាជ​នស​ង្ស​យ័​នៅក្នុង​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​ប្រព្រឹត្តឡើង​ដោយ​ឈ្មោះ ឃឹម ស៊ីណា ភេទ​ប្រុស ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

ជននេះ​បាន​យក​កាំបិតប៉័ងតោ កាប់​ទៅលើ​ម្តាយបង្កើត​របស់ខ្លួន​ឯង រស់នៅ​ភូមិ ឃុំ ស្រុក​កើតហេតុ​ដែល​កំពុង​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ ត្រូវ​ចំនួន ៣​កន្លែង (​ថ្ពាល់​ស្តាំ​មួយកន្លែង លើ​ច​ញ្ចើ​ម​មួយកន្លែង និង​ត្រូវ​ចំក្បាល​មួយកន្លែង ) បណ្តាលឱ្យ​រងរបួស​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កំពង់ឆ្នាំង​។​

លោក​វរៈ​សេនី​យ៌​ឯក​ទឹម​ចាន់​ធី​បានឱ្យដឹង​ទៀតថា​នៅមុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​សុំ​លុយ​ម្ដាយ​មិនបាន​និង​មានការ​ទាស់​ពាក្យសម្តី​គ្នា​ទៅវិញទៅមក​ទើប​ជនសង្ស័យ​ទាញ​កាំបិត​តាំង​តោ​កាត់​ទៅលើ​ម្ដាយ​រងរបួស​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម