ពេជ្រ ប៊ុន​សិទ្ធ​ផ្ដួល ភួ​ន ឡាំ​កូស៊ីន​ដណ្ដើម​កៅអី​ជុំ​ទី​២

167
ចែករម្លែក


ដោយ​៖​រ៉ូ​ហ្សា/​ ​ភ្នំពេញ​៖​អ្នក​ប្រដាល់​ពេជ្រ ប៊ុន​សិទ្ធ​ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ​បាន​ប្រើពេល​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​អ្នក​ប្រដាល់​ភួ​ន ឡាំ​កូស៊ីន​ក្លិប​សាន់​យ៉ាន់​នាគា​ខេត្តបន្ទាយ​មានជ័យ​ដោយ​ទាត់​ឲ្យ​ខូច​ជើង​នៅក្នុង​ការប្រកួត​នាយ​ប់​ថ្ងៃទី​១៩​កញ្ញា​ក្នុង​ព្រឹត្តិការណ៍​TV5​ Boxing Knock-Out Serie by Cellcard ។​
​ ​

សម្រាប់​ព្រឹត្តិការ​ការណ៍​នេះ​ការប្រកួត​មានតែ​៣​ទឹក​ប៉ុណ្ណោះ​ដោយសារតែ​ការប្រកួត​ដែល​មានតែ​៣​ទឹក​បែបនេះ​បានធ្វើ​ឲ្យ​គូ​ប្រ​កួត​តែងតែ​ចាប់ផ្ដើម​វាយ​សម្រុក​គ្នា​តាំងពី​​ដើម​ទឹក​ទី​១​តៅ​តែម្ដង ។​ទាំង​ប៊ុន​សិទ្ធ​ទាំង​ឡាំ​កូស៊ីន​សុទ្ធ​តែមាន​មហិច្ឆតារ​ក្នុងការ​ផ្ដួល​គូប្រកួត​ដូច​គ្នា​តែ​ប៊ុន​សិទ្ធ​បាន​ព្យាយាម​វាយប្រហារ​ជើង​ក្រោម​ឡាំ​កូស៊ីន​បាន​ដោ​យេ​ជោគជ័យ ។​
​ ​

នៅ​ទឹក​ទី​១​ឡាំ​កូស៊ីន​ត្រូវ​ប៊ុន​សិ​ទ្ថ​ទាត់​ជ់ង​បណ្ដាល​ឲ្យ​មាន​បញ្ហា​ហើយ​ត្រូវអាជ្ញា​កណ្ដាល​​​​​រាប់​៨ ។​មកដល់​ទឹក​ទី​២​អ្នក​ប្រដាល់​រូបនេះ​ដែល​ធ្វើ​ឲ្យ​គូប្រកួតរ​ដឹ​ងេ​ពី​​ចំណុចខ្សោយ​នោះ​ត្រូវ​គូប្រកួត​វាត​វាយ​ប្រ​ត​ហារ​ជើង​ក្រោម​បន្ថែមទៀត​បណ្ដាល​ឲ្យ​អ្នក​ប្រដាល់​រូបនេះ​បាត់បង់​សមត្ថភាព​ប្រកួត​ហើយក៏​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​មិន​ឲ្យ​ប្រកួត​បន្ត​ឡើយ ។​

​ភួ​ន ឡាំ​កូស៊ីន​បាត់បង់​ឧិ​កាស​ដើម្បី​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​២​ត្រឹមតែ​វគ្គ​ជម្រុះ​ជុំ​ទី​​១​នេះ​ក្នុងខណ់ដែល​ពេ​ជ្រ ប៊ុន​សិទ្ធ​ត្រៀមខ្លួន​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​២​ទៀត ។​សូមបញ្ជាក់ថា​សម្រាប់​ព្រឹត្តិការណ៍​នេះ​មាន​អ្នក​ប្រដាល់​៤​រូប​ហើយ​ដែល​ខ្ទាត​ចេញពី​ការប្រកួត​ហើយក៏​មាន​អ្នក​ប្រដាល់​៤​តូប​ដែរ​ដែល​កក់​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ។​
​ ​

ចំពោះ​ការប្រកួត​ក្រៅ​ព្រឹត្តិ​កាណ៍​ពានរង្វាន់​វិញ​នោះ​អ្នក​ប្រដាល់​ជើង​ថ្មី​លន់ សៀកឡេង​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ចាស់វស្សា​ងួន គា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។​
​ ​

ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ពិតជា​មាន​លក្ខណៈ​តឹងតែង ។​ងួន គា​មិនសូវ​ជាមាន​ស្នៀត​អ្វី​ពិសេស​ដើម្បី​ផ្ដួល​គូប្រកួត​ក៏បិតមែន​តែ​អ្នក​ប្រដាល់​រូបនេះ​មិន​ងាយ​នរ​ណា​ផ្ដួល​បាន​មុន​ទឹក​ទី​៥​ឡើយ ។​ការប្រកួត​ពិតជា​មាន​លក្ខណៈ​តឹងតែង​ពេញ​ទាំង​៥​ទឹក​មែនតែ​លទ្ធផល​ចុងក្រោយ​លន់ សៀកឡេង​បាន​ទទ​យល​ជ័យ​ជំ​នេះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

​អ្នក​ប្រដាល់​ជើង​ថ្មី​ធន ស៊ី​ម៉ូ​វ​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​អ្នក​ប្រដាល់​ម៉ន ភា​រម្យ​ក្លិ​ង​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ប្រើ​ជង្គង់​វាយ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ។​
​ ​នៅ​ទឹក​ទី​១​អ្នក​ប្រដាល់​ជើង​ថ្មី​រូបនេះ​ត្រូវ​ភារ​ម្យ​ទាត់​បណ្ដា​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ម្ដង​ហើយ​​តែ​គេ​នៅ​បន្ត​ការប្រកួត​បាន​ទៀត​តែ​មក​ដល់​ទឹក​ទី​៣​គេ​ត្រូវ​ភារ​ម្យ​ទាត់​​បណ្ដាល​ឲ្យ​ខូច​ជើង​មិនអាច​បន្ត​ការប្រកួត​បានឡើយ ។​ភា​រម្យ​បានទទួល​ជ័យជំនះ​លើ​អ្នក​ប្រដាល់​ជើង​ថ្មី​រូបនេះ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​តែម្ដង ។​

តុ​ប ផេង​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ដែលជា​អ្នក​ប្រដាល់​ជើង​ថ្មី​នោះ​ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​គឺ​អ្នក​ប្រដាល់​
​សូ​ដា លី​ម៉ូ​ក្លិប​គោព្រៃ​គុន​ខ្មែរ ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម