ត្រាំនិងនាយករដ្ឋមន្ត្រីជប៉ុនថ្មីពិភាក្សាអំពី “តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកទូលាយ”

212
ចែករម្លែក

ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំកាលពីថ្ងៃអាទិត្យទី២០កញ្ញាបាននិយាយទៅកាន់នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គាដើម្បីអបអរសាទរលោកដែលបានចូលកាន់តំណែងនិងដើម្បីពិភាក្សាអំពី “តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកទូលាយ” ដែលកំពុងគ្របដណ្តប់ខ្លាំងឡើងដោយប្រទេសចិន។

វត្តមានយោធាច្រើនឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់បានធ្វើឱ្យប្រទេសជិតខាងរបស់ខ្លួនមានការព្រួយបារម្ភ ហើយវ៉ាស៊ីនតោនបានប្តេជ្ញាប្រឆាំងនឹងការទាមទារទឹកដីរបស់ចិន។

ចិនកំពុងជាប់ផុងក្នុងជម្លោះជាមួយប្រទេសជិតខាងរួមទាំងជប៉ុននិងវៀតណាមជុំវិញប្រជុំកោះនៅសមុទ្រចិនខាងត្បូងដែលសម្បូរទៅដោយធនធានធម្មជាតិ។

សេតវិមានបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មេដឹកនាំទាំងពីរបានពិភាក្សាពីសារៈសំខាន់នៃការស្វែងរកចក្ខុវិស័យរួមគ្នារបស់យើងអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកទូលាយ ដោយបន្តពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាម៉េរិកនិងជប៉ុន និង ធ្វើការរួមគ្នាដើម្បីពង្រឹងសេដ្ឋកិច្ចពិភពលោក”។

សារព័ត៌មានក្យូដូរបស់ជប៉ុនបានរាយការណ៍ថា បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទលោកស៊ូហ្គាបានប្រាប់អ្នកយកព័ត៌មានថា លោកបានជូនដំណឹងដល់លោកត្រាំថាសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោនគឺជា “មូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់”។

នៅក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេល ២៥ នាទី លោកត្រាំនិងលោកស៊ូហ្គាក៏បាននិយាយអំពីស្ថានភាពនៅកូរ៉េខាងជើងផងដែរ។ មេដឹកនាំជប៉ុនបានស្នើសុំការគាំទ្រពីសហរដ្ឋអាម៉េរិកដើម្បីជំរុញឱ្យមានការប្រគល់ជនជាតិជប៉ុនដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើងនៅទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០។

មន្ត្រីជប៉ុនមិនបញ្ចេញឈ្មោះមួយរូបបានប្រាប់ក្យូដូថា មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីការឆ្លើយតបចំពោះជំងឺកូវីដ១៩ ហើយបានព្រមព្រៀងសហការគ្នាលើការអភិវឌ្ឍនិងចែកចាយវ៉ាក់សាំងនិងការព្យាបាលមេរោគដ៏ប្រល័យនេះ។

លោកស៊ូហ្គាក៏បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីស្កុត ម៉ូរីសុន ផងដែរ ដែលក្យូដូនិយាយថាជាប្រមុខរដ្ឋាភិបាលទីមួយដែលលោកបាននិយាយទៅកាន់ ចាប់តាំងពីការឡើងកាន់តំណែង៕ ដោយ ៖ កញ្ញាដាលីស

លោកត្រាំនិងលោកស៊ូហ្គាសន្ទនាតាមទូរស័ព្ទ ២៥ នាទីកាលពីថ្ងៃអាទិត្

ទីតាំងផ្សាយពាណិជ្ជកម្ម