លាភ​, លាប​, លៀប​, សប្បុរស​, ស័ក្ដិសិទ្ធិ​, សក្ការ​, លើស​

306
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

លាភ ( ន​. ) ការ​បាន​, ដំណើរ​ប្រទះ​លើ​ការ​បាន​, អ្វីៗ​ដែល​គួរ​បាន​; ចំណេញ : មាន​លាភ​, កើត​លាភ​, ខាត​លាភ ។ ប្រើ​ជា​បទ​សមាស បើ​រៀង​ពី​ខាងដើម អ​. ថ​. លាភៈ​, រៀង​ពី​ខាងចុង អ​.​ថ​. លាប​, ដូចជា : លាភគិទ្ធ ដែល​ជាប់ជំពាក់​ដោយ​លាភ​, ដែល​ញ៉ាម​ព្រោះ​ធ្លាប់តែ​បាន​; សេចក្ដី​ជាប់ចិត្ត​ក្នុង​លាភ ។ លាភតណ្ហា ចំណង់​ឬ​សេចក្ដី​ស្លន់ស្លោ​ទៅរក​លាភ ។

លាប ( កិ​. ) ធ្វើ​វត្ថុ​ខាប់​រាវ​ឬ​ផង់ ឲ្យ​ដិត​ជាប់​, ឲ្យ​ជោក​, ឲ្យ​ប្រឡាក់​; ផាត់​: លាបថ្នាំ​, លាបប្រេង​, លាបម្សៅ ។ ព​. ប្រ​សេពគប់​, ជិតដិត​, ដិតដោយ​, ចូល​ដៃ​, ចូល​គំនិត : កុំ​លាប​ដោយ​មនុស្ស ខូច​; យកឈ្មោះ​គេ​មក​លាប ។ លាបលន ។

លៀប ( ន​. ) ឈ្មោះ​ឈើ​ពួក​ជ្រៃ​, មាន ២ ប្រភេទ គឺ លៀបធំ មាន​ស្លឹក​ធំ​, លៀបតូច​មាន ស្លឹក​តូច​; ត្រួយ​ខ្ចី​លៀប​ទាំង ២ ប្រភេទ​នេះ មាន​រស​ចត់​បន្តិចៗ ប្រើ​ជា​អន្លក់​ឬ​របោយ​បាន ។

សប្បុរស ( ន​. ) (​សប្បុរិស​; ស​ត្បុ​រុ​ឞ​) បុរស​អ្នក​ស្ងប់ គឺ​មនុស្ស (​ប្រុស​ក្តី​ស្រី​ក្តី​) អ្នក​មិន​ធ្វើ អំពើអាក្រក់​ដោយ​កាយវាចា​ចិត្ត​, អ្នកប្រព្រឹត្ត​ល្អ​, អ្នក​ត្រឹមត្រូវ : ពួក​សប្បុរស ។ ខ្មែរ​ប្រើ​ជា គុ​. សំដៅ​សេចក្ដី​ថា “​ល្អ​, ប្រសើរ​, ត្រឹមត្រូវ​” ក៏មាន : មានចិត្ត​សប្បុរស​, មានធម៌​សប្បុរស​, មនុស្ស​សប្បុរស​, ត្រូវ​ប្រើស​ម្ដី​សប្បុរស​រកគ្នា (​ឬ​ប្រើ​ជា ន​. ដែរ​. សំដៅ​សេចក្ដី​ថា “​ចិត្តសប្បុរស​,…”​ក៏បាន​) ។

ស័ក្ដិសិទ្ធិ ( ន​. ) សេចក្ដីសម្រេច​”) ការសម្រេច​ដោយ​អំណាច ។ គុ​. ដែលមាន​អំណាច ឬ​ដែល​អាច​ឲ្យ​សម្រេចប្រយោជន៍​បាន​, ដែល​វិសេសវិសាល​; ដែល​ពូកែ​ឆុតឆាប់​, ដែល​ខ្លាំង ពូកែ : របស់​ស័ក្ដិសិទ្ធិ​, មន្ត​ស័​ក្កិ​សិទ្ធិ​, ថ្នាំ​ស័​ក្កិ​សិទ្ធិ ។ ប្រើ​ជា កិ​. វិ​. ផង​ក៏បាន : ធ្វើ​ឲ្យ​ឃើញ ស័​ក្កិ​សិទ្ធិ ធ្វើ​ឲ្យ​ឃើញជាក់ស្ដែង​, ឲ្យ​ឃើញ​ប្រាកដ ។

សក្ការ ( ន​. ) (​សក្ការ​; ស​ត្កា​រ​) ការធ្វើ​គោរព​, សេចក្ដី​គោរព​, ការធ្វើ​បដិសណ្ឋារៈ​ដោយ​គោរព​; តង្វាយ​, ជំនូន​, គ្រឿង​បូជា : ធ្វើ​សក្ការៈ​, មាន​គ្រឿង​សក្ការៈ ។ សក្ការបូជា គ្រឿង​បូជា​ដោយ គោរព​, គ្រឿង​បូជា​ដ៏​ផ្ចិតផ្ចង់ ។ សក្ការភាជនៈ ឬ –​ភាជន៍ ភាជនៈ​ដាក់​គ្រឿង​សក្ការៈ ។ ល​។

លើស ( កិ​. ) ហួស​, កន្លង : ចេះ​ឥតមាន​អ្នកណា​លើស ។ និ​. ដែល​ហួសប្រមាណ​, ហួស​ពី ចំនួន​, កន្លង​, ក្រៃលែង : ច្រើន​លើស​, ល្អ​លើសគេ​, មានទ្រព្យ​លើសគេ ។ លើសខ្វះ លើស​ឬ​ខ្វះ​, លើស​ខ្លះ​ខ្វះ​ខ្លះ ។ លើសប្រមាណ ហួសប្រមាណ ។ លើសមាត្រ ហួសមាត្រ​, លុបមាត្រ : ខ្លាំង​លើសមាត្រ ។ លើសមាត្រា ហួសខ្នាត​, លើសប្រមាណ​; ហួស​កម្រិត​ច្បាប់ ។ លើសលស់ លើសខ្វះ​, មិន​សព្វគ្រប់​; ឆ្គាំឆ្គង​, ឃ្លាត​ឃ្លៀង​ល្អៀង​ពី​ច្បាប់​, ពី​បែបបទ ។ លើសលុប លើស​ហួសកំណត់​, ហួសប្រមាណ ។ លើសលែង ក្រៃលែង​; ពន់ពេក ។ លើសវិស័យ ហួសវិស័យ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម