មី​យ៉ាន់​ម៉ា​បញ្ជា​ឱ្យ​អ្នកទីក្រុង​យ៉ាងហ្គោន​ស្ថិតនៅ​ផ្ទះ​បន្ទាប់ពីការ​ឆ្លង​វីរុស​កូរ៉ូណា​កើនឡើង​ខ្ពស់​

181
ចែករម្លែក

​មី​យ៉ាន់​ម៉ា​បាន​ប្រកាស​បទបញ្ជា​ឱ្យ​អ្នក​ទីក្រុង​យ៉ាងហ្គោន​ស្ថិត​នៅក្នុង​ផ្ទះ​បន្ទាប់ពី​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​កើនឡើង​ខ្ពស់​កាលពី​ថ្ងៃអាទិត្យ​ទី​២០​ខែ​កញ្ញា​។​

​បទបញ្ជា​នេះ ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ​ទី​២១​ខែកញ្ញា​នេះ​ហើយ​នឹង​បង្ខំ​ឱ្យ​និយោជិត​ទាំងអស់​ធ្វើការ​ចេញពីផ្ទះ​។ សាលារៀន​ត្រូវបាន​បិទ​រួចហើយ​នៅក្រោម​វិធានការ​បិទ​ដូច​ពីមុន​។​

​ក្រសួង​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ខ្លួន​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៦៧១​នាក់ ដោយ​មិន​បាន​បញ្ជាក់​អំពី​ទីកន្លែង​ឆ្លង​នេះ​ទេ​តែ​កន្លងមក​ភាគច្រើន​នៃ​ករណី​ឆ្លង​វីរុស​ថ្មី បាន​​កើត​ឡើង​នៅ​ទីក្រុង​យ៉ាងហ្គោន​។​

​រហូត​មកដល់ពេលនេះ ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​សរុប​ចំនួន​៥.៥៤១ នាក់ ហើយ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​នេះ ចំនួន ៩២ នាក់​។

​ការឆ្លង​ថ្មី​បាន​កើនឡើង​ដល់​រាប់រយ​ករណីៗ​ក្នុង​មួយថ្ងៃៗ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​បន្ទាប់ពី​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​រដ្ឋ​រ៉ាក់​ឃីនភាគ​ខាងលិ​ចនៃ​ប្រទេស​នេះ ក្រោយ​ពី​គ្មាន​ករណី​ឆ្លង​​ក្នុងស្រុក​អស់​ប៉ុន្មាន​សប្តាហ៍​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​បាន​ប្រកាសថា​សេវាកម្ម​ត្រូវបាន​ផ្អាក​រហូតដល់​ចុង​ខែ​កញ្ញា​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទីក្រុង​យ៉ាងហ្គោន បញ្ជា​អោយ​ប្រជាជន​នៅក្នុង​ផ្ទះ បន្ថែម​លើ​បំរាម​គោចរ​ពេលយប់​

ទីតាំងផ្សាយពាណិជ្ជកម្ម