ឥណ្ឌា​បើក​ប្រាសាទ​ដ៏​ល្បី​ដើម្បី​ទទួល​ទេសចរ​ឡើងវិញ ទោះបី​ករណី​ឆ្លង​វីរុស​នៅ​ឥណ្ឌា​កើន​ឡើង​ក៏​ដោយ​

167
ចែករម្លែក

​ប្រាសាទ​តាច ម៉ា​ហាល​(Taj Mahal) ត្រូវបាន​បើក​ឱ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ដូច​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​២១​ខែកញ្ញា​នេះ បើទោះបីជា​ប្រទេស​ឥណ្ឌា​ទំនងជា​នឹង​វ៉ា​ដាច់​សហរដ្ឋ​អាម៉េរិក​ខាង​​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​នេះ​នៅលើ​ពិភពលោក​ក៏​ដោយ​។​

​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន ១,៣ ពាន់​លាន​នាក់​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ជាង​៥,៤ លាន​នាក់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​។ អ្នក​ឆ្លង​ថ្មី​ជិត​១០០.០០០​នាក់​និង​អ្នកស្លាប់​ជា​ង ១.០០០ នាក់ ត្រូវបាន​រាយការណ៍​​ជា​រៀងរាល់ថ្ងៃ​។​ប៉ុន្តែ​បន្ទាប់ពី​មាន​ការបិទ​ចលនា​មនុស្ស​ដ៏​តឹងរ៉ឹង​កាលពី​ខែ​មីនា​ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​រាប់លាន​នាក់​មក​នោះ​ នាយករដ្ឋមន្ត្រី​លោក ណារិ​នដ្រា ម៉ូ​ឌី មាន​​ការស្ទាក់ស្ទើរ​ក្នុង​ការអនុវត្ត​ន៍វិធានការ​ដូចនេះ​ជាថ្មី នៅ​ពេល​ប្រទេស​មួយចំនួន​ទៀត​បែរ​ជា​វិល​មក​ធ្វើការ​រឹតបន្តឹង​សកម្មភាព​ជា​ថ្មី​។​

​ផ្ទុយទៅវិញ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​រដ្ឋាភិបាល​របស់​លោក​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ជា​បន្តបន្ទាប់​ដោយ​រាប់បញ្ចូល​ទាំង​ដំណើរការ​រថភ្លើង​និង​ជើងហោះហើរ​ច្រើន​នៅក្នុង​ស្រុក ផ្សារ ភោ​ជ​​នី​យដ្ឋា​ន និង​ឥឡូវនេះ ការបើក​ប្រាសាទ​តា​ច ម៉ា​ហាល ឡើងវិញ ។​

​គិត​រហូត​មកដល់ពេលនេះ ឥណ្ឌា​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​ជំងឺ​នេះ​ចំនួន​៨៧.៩០៩​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ឥណ្ឌា បើក​ប្រាសាទ​តា​ច ម៉ា​ហាល​ឱ្យ​ភ្ញៀវទេសចរ​ចូល​មើល​ឡើង​វិញ​ដូច​ធម្មតា​នៅ​ថ្ងៃ​ចន្ទ​ទី​២១​ខែកញ្ញា​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម