ស្ត្រីម្នាក់តូចចិត្តនឹងជំងឺរ៉ាំរ៉ៃរបស់ខ្លួន គិតខ្លីចងកសម្លាប់ខ្លួន

117
ចែករម្លែក

ដោយ:រិទ្ធិសែន/ពោធិសាត់៖ ស្រ្តីម្នាក់តូចចិត្តដោយសារតែជំងឺរ៉ាំរ៉ៃប្រចាំខ្លួនគិតខ្លីសម្រេចចិត្តចងកធ្វើអត្តឃាតដោយខ្លួនឯង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៤៥នាទីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ម្សិលមិញ នៅចំណុចឃ្លាំងដាក់ស្រូវរបស់ខ្លួនដែល ស្ថិតនៅភូមិអន្លង់វិល ឃុំ ស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់។

បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកកណ្តៀង បានអោយដឹងថា ស្ត្រីដែកចងកសម្លាប់ខ្លួនឯងខាងលើនេះមាន ឈ្មោះ តាន់ សៀកឃីម ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចហើយបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើពិតជាស្លាប់ ដោយសារតែចងកសំលាប់ខ្លួនឯង ពិតប្រាកដមែន។

សពស្ត្រីរងគ្រោះខាង ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើកំណត់ហេតុ ហើយប្រគល់សពអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម