នគរបាលស្រុកបាទីឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់

100
ចែករម្លែក

ដោយ:វិបុល/តាកែវ ៖ កម្លាំងនគរបាលនៃអធិការនគរបាលស្រុកបាទី បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដូង ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ អូន ស៊ីណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយ​ខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ប្រភពបានបន្ដថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីសកម្មភាពរបស់ជនសង្ស័យខាងលើ ក៏បានបញ្ជាកម្លាំងចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនតែម្ដង។ វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដៃមួយគ្រឿង និងម្សៅក្រាមពណ៌សមួយកញ្ចប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម