បុរសម្នាក់សម្រេចចិត្តលោតពីលេីផ្ទះជួលជាន់ទី២ មិនស្លាប់ បានត្រឹមបាក់ចង្កេះ

173
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសម្នាក់សម្រេចចិត្តលោតពីលេីផ្ទះជួលជាន់ទី២មិនស្លាប់ បានត្រឹមបាក់ចង្កេះ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋក្បែរនោះនិងសមត្ថកិច្ច មូលដ្ឋានចុះមកដល់ទីតាំងកេីតហេតុភ្លាមៗ។ ហេតុការណ៍នេះ បានកេីតឡេីងនៅ វេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលលោតពីលេីផ្ទះជួលជាន់ទី២នោះមានឈ្មោះ ម៉ាត់ យ៉ាលីន អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរអីស្លាម មានស្រុកកំណេីតនៅសង្កាត់ច្រាំងចំរេះ២​ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកេីតហេតុជិត១០ឆ្នាំ​ហេីយ កន្លងមកជនរងគ្រោះត្រូវបានម្ដាយយកទៅបន្សាបគ្រឿងញៀនរួមម្ដងមកហេីយ ដែរ លុះមកថ្ងៃកេីតហេតុ ខណៈដែលប្រជាពលរដ្ឋកំពុងអង្គុយមុខផ្ទះ ស្រាប់តែឮសូរប្រាវ​ ក្រឡេកមេីលឃេីញបុរសរងគ្រោះធ្លាក់ដល់ក្រោមដេកលេីផ្លូវបេតុង ស្រែកឈឺចុកចាប់បាក់ត្រង់ចង្កេះនិងភ្លៅ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១បានមកដល់កន្លែងកេីតហេតុ និងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត ដឹកជនរងគ្រោះខាងលេីទៅសង្គ្រោះបន្ទាន់ភ្លាមៗ និងស្រាវជ្រាវរកលេខទូរស័ព្ទម្ដាយ​ឲ្យមកមេីលកូននៅមន្ទីរពេទ្យកាល់ម៉ែតតាមក្រោយ៕/b/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម