ការប្រកួត​មេគុន​កីឡា​តេ​ក្វាន់​ដូ WT តាម​អន​ឡាញ​លើក​ទី​៥​ប្រចាំ​ខែសីហា​

200
ចែករម្លែក


​ដោយ​៖​រូ​៉ហ្សា​/ ​ភ្នំពេញ​៖ ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT បាន​សហការ​ជាមួយ​បណ្ឌិត សភា​តេ​ក្វាន់​ដូ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា​ឆ្នាំ​២០២០ បានរៀបចំ​ការ​ប្រកួ​ត​​មេគុន​តាម​អន​ឡាញ​លើក​ទី​៥​ព្រមទាំង​ប្រគល់​លិខិត​និង​សម្លៀកបំពាក់​កីឡា​តេ​ក្វាន់​ដូ​ដល់​អ្នក​ជាប់​ចំណាត់ថ្នាក់​កាលពី​ការប្រកួត​អន​ឡាញ​លើក​ទី​៤ នៅ​សាល​បណ្ឌិត​សភា​តេ​ក្វាន់​ដូ​កម្ពុជា នៃ​ម​ជ្ឈ​ម ណ្ឌ​ល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។


​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT បាន​ប្រាប់​ឲ្យ​ដឹង​ថា ការប្រកួត​មេគុន​តាម​អន​ឡាញ​លើក​ទី​៥​នេះ ដោយមាន​ក្លិប​ចំនួន ៦ ដែលមាន​កី​ឡា​ករ​-​កីឡាការិនី​ចូល រួម​ចំនួន​២៦​នាក់ មកពី​ខេត្តបាត់ដំបង ប៉ោ យ​ប៉ែត និង​រាជធានី​ភ្នំពេញ​។ លោក​បញ្ជាក់ថា ដំបូង​សហព័ន្ធ​តម្រូវ​ឲ្យ​ក្លិប​កី ឡា​តេ​ក្វាន់​ដូ​WT ជា​សមាជិក​ខេ​មរ​សហ ព័ន្ធ ត្រូវ​ថត​វីដេអូ​កីឡាករ​-​កីឡាការិនី ប្រ ឡង​ផ្ញើមក​ខេ​មរ​សហព័ន្ធ រួម​មាន​​​ឈ្មោះ​ក្លិប ឈ្មោះ​កីឡាករ​-​កីឡាការិនី និង​ប្រ​ភេ ទ​ខ្សែក្រវាត់​។​


លោក​ ​បាន​បន្តថា សហព័ន្ធ​ទុក ឱកាស​ឲ្យ​រយៈពេល​១០​ថ្ងៃ ដើម្បី​បញ្ជូន​វីដេអូ​កីឡាករ​-​កីឡាការិនី ចូលរួម​ប្រឡង​ហើយ​គណៈកម្មការ​សម្រេច​ជ្រើសរើស​ប្រកួត​ប្រឡង​តាម​អន​​​ឡាញ​ដោយមាន​អាជ្ញាកណ្តាល​និង​ចៅក្រម​ចំនួន​៣​រូប​។​លោ​កថា​មានការ​ពិបាក​ខ្លះ ដោយសារ​ឳ​ពុក​ម្តាយ​កីឡាករ​-​កីឡាការិនី ដែលមាន​ខ្សែក្រវាត់​ក្រោម​ពណ៌​ក្រហម មិន​អនុញ្ញាត​ខ្លាច​មេរោគ​កូ​រ៉ូ​ណា​។​


​លោក ឆ​យ យ៉ុង​សុក​(Choi Yongsok) គ្រូបង្វឹក​ជម្រើស ជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃនេះ​គណៈកម្មការ​ក៏​ធ្វើ​ពី​ធី​ប្រគល់​លិខិត និង​សម្លៀកបំពាក់​កីឡា​តេ​ក្វាន់​ដូ​ដល់​អ្នក​ជាប់​ចំណាត់ថ្នាក់ កាលពី​ការប្រកួត​អន​ឡាញ​លើក​ទី​៤ ។ ចំពោះ​ការចែក​នេះ​មាន​វិ​ញ្ញា សា​ខ្លះ​មាន​ត្រឹម​ចំណាត់​ថ្នាក់ទាប ហើយ​ខ្លះទៀត​មាន​ចំណាត់ថ្នាក់​រហូត​ដ​ល់លេ​ខ ១ ដល់​៣ តាម​ចំនួន​កីឡាករ​-​កីឡាការិនី​ចូលរួម​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម