ការប្រកួត​កីឡាហែលទឹក​ជ្រើស​រើស​​ជើងឯក​ថ្នាក់ជាតិ​២០២០ នឹង​ធ្វើរួមគ្នា​នឹង​ការសម្ពោធអាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​

211
ចែករម្លែក


ដោយ​៖​រ៉ូ​ហ្សា​/​ភ្នំពេញ​៖​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ប្រកាស​ជា​ផ្លូវ​ការរៀបចំ​ព្រឹត្តិ​ការ​ណ៍​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ និង​អប​អរ​សាទរ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើស​ប្រាស់​ជា​ផ្លូវការ នូវ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ។


​សម្រាប់​ប្រភេទ​កីឡាហែលទឹក​កម្រិត​អាយុ​ដែល​អាច​ចូលរួម​ប្រកួត​បាន​គឺមាន​៖​ផ្នែក​បុរស​សម្រាប់​កីឡាករ​ត្រូវមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ ចំណែក​ផ្នែក​នារី​៖ កីឡាកា​រិនី​ត្រូវមាន​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ និង​ផ្នែក​ជនពិការ​៖​ឡាករ គិត​ចាប់ពី (S3-S10)ក្នុង​ឳ​កាស​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​​​ជាតិ​​ប្រភេទ​កីឡា​បាល់​ទឹក​(WaterPolo)​គឺ​រួមមាន​ក្រុម​រាជធានី​ភ្នំ​ពេញ ប្រកួត​ជាមួយ​ក្រុម​ខេត្តកំពង់ចាម​។ កីឡាករ កីឡា​កា​វិ​នី​ម្នាក់ៗ មាន​សិទ្ធិ​អាច​ប្រកួត​បាន​ចំនួន ០៤ វិញ្ញា​សា​(​វិញ្ញាសា​ឯកត្តជន​មាន​៣, វិញ្ញាសា​បណ្តាក់ មាន​១​វិញ្ញាសា​)​ជាមួយគ្នានេះ​ក៏មាន​ការប្រកួត​សម្រាប់​កីឡា​ជនពិការ​ទៀតផង​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម