អ៊ីរ៉ង់អាចនឹងមានអាវុធនុយក្លេអ៊ែរនៅដំណាច់ឆ្នាំនេះ ខណៈសហរដ្ឋអាម៉េរិកមានគម្រោងដាក់ទណ្ឌកម្មថ្មី

213
ចែករម្លែក

មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានអះអាងថា អ៊ីរ៉ង់អាចនឹងផលិតបានអាវុធនុយក្លេអ៊ែរដ៏សាហាវមួយនៅមុនដំណាច់ឆ្នាំនេះ ត្បិតមានការគំរាមដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបន្ថែមទៀតពីសហរដ្ឋអាម៉េរិក ខណៈភាពតានតឹងរវាងប្រទេសទាំងពីរបានបង្កើនការបារម្ភអំពីសង្គ្រាមលោកលើកទី ៣ ។

មន្ត្រីជាន់ខ្ពស់អាម៉េរិកមិនបញ្ចេញឈ្មោះម្នាក់នេះបាននិយាយទៀតថា អ៊ីរ៉ង់អាចមានវត្ថុធាតុបរមាណូគ្រប់គ្រាន់សម្រាប់អាវុធនុយក្លេអ៊ែរក្នុងរយៈពេលពីរបីខែខាងមុខហើយបានចាប់ផ្តើមធ្វើការងារលើមីស៊ីលរយៈចម្ងាយឆ្ងាយជាមួយកូរ៉េខាងជើង។ មន្ត្រីដដែលនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌រ៉យទ័រថា “អ៊ីរ៉ង់កំពុងធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើបានដើម្បីរក្សាបាននូវសមត្ថភាពជាក់ស្តែងក្នុងដៃដើម្បីត្រឡប់ទៅរកអាជីវកម្មអាវុធឡើងវិញក្នុងពេលកំពុងជូនដំណឹងនេះ ប្រសិនបើអ៊ីរ៉ង់ជ្រើសរើសធ្វើដូច្នេះមែន។ ព្រោះតែការបង្កើននុយក្លេអ៊ែរដ៏បង្ករឿងរបស់អ៊ីរ៉ង់ អ៊ីរ៉ង់អាចនឹងមានវត្ថុធាតុបរមាណូគ្រប់គ្រាន់សម្រាប់អាវុធនុយក្លេអ៊ែរនៅដំណាច់ឆ្នាំនេះ”។

លោកក៏បានបន្ថែមទៀតថា “អ៊ីរ៉ង់និងកូរ៉េខាងជើងបានបន្តកិច្ចសហប្រតិបត្តិការលើគម្រោងមីស៊ីលរយៈចម្ងាយឆ្ងាយរួមទាំងការផ្ទេរគ្រឿងបន្លាស់សំខាន់ៗផងដែរ”។

មន្ត្រីជាន់ខ្ពស់អាមេរិករូបនោះបានបន្ថែមទៀតថា អ៊ីរ៉ង់នៅតែចង់បន្តផែនការអភិវឌ្ឍនិងកាន់កាប់អាវុធនុយក្លេអ៊ែរទោះបីមានកិច្ចព្រមព្រៀងចម្រូងចម្រាសតាំងពីឆ្នាំ ២០១៥ ក្នុងគោលបំណងបញ្ឈប់ប្រទេសនេះពីការកសាងអាវុធប្រល័យលោកក៏ដោយ។

មន្ត្រីរូបនេះក៏បានអះអាងដែរថា សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មលើមនុស្សនិងអង្គភាពជាង ២០ ដែលពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរមីស៊ីលនិងអាវុធធម្មតារបស់អ៊ីរ៉ង់នៅថ្ងៃចន្ទទី២១កញ្ញានេះ។

លោកបានអះអាងថាប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំនឹងចេញបទបញ្ជាប្រតិបត្តិមួយសម្រាប់ក្រុងវ៉ាស៊ីនតោនដើម្បីដាក់ទណ្ឌកម្មចំពោះអ្នកដែលទិញឬលក់អាវុធធម្មតាឱ្យទៅអ៊ីរ៉ង់ ជាមួយនឹងការដាក់ទណ្ឌកម្មបន្ទាប់បន្សំ ដែលនឹងរឹតត្បិតយ៉ាងខ្លាំងដល់សិទ្ធិរបស់ពួកគេក្នុងការចូលទៅកាន់ទីផ្សារអាម៉េរិក៕ ដោយ ៖ កញ្ញាដាលីស

អ៊ីរ៉ង់ប្រហែលជាអាចមានអាវុធនុយក្លេអ៊ែរនៅចុងឆ្នាំ២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម