វីរុស​កូវី​ដ​១៩​ត្រូវបាន​រកឃើញ​នៅលើ​កញ្ចប់​មឹក​ដែល​នាំ​ចូល​នៅ​ចិន​

231
ចែករម្លែក

​ក្រុម​អាជ្ញាធរ​សុខាភិបាល​នៅ​ទីក្រុង​ហ្វ៊ុយ​យូ​(Fuyu)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២០​កញ្ញា​ថា ក្រុម​អាជ្ញាធរ​នៅ​ខេត្ត​ជី​លីន ប្រទេស​ចិន​បាន​រកឃើញ​វីរុស​កូវី​ដ​១៩​នៅលើ​កញ្ចប់​វេច​ខ្ចប់​ត្រី​មឹក​ដែល​បាន​នាំ​ចូល​​ហើយ​បាន​ទទូច​ដល់​អ្នក​ដែល​បាន​ទិញ​វា​ឱ្យ​ធ្វើ​តេ​ស្តិ៍​រក​វីរុស​នេះ​។​

​ការិយាល័យ​សុខាភិបាល​ក្រុង​Fuyu​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មួយ​ក្នុងចំណោម​កញ្ចប់​ត្រី​មឹក​ទាំងនោះ​បាន​មក​ដល់​ទី​ក្រុង​នេះ កាត់​តាម​ទីក្រុង​ចាង​ជុន​នៃ​ខេត្ត​នេះ​។​

​ការិយាល័យ​សុខាភិបាល​នេះ​បាន​ស្នើ​ឱ្យ​អ្នក​ដែល​បាន​ទិញ​និង​បរិភោគ​មឹក ដែល​នាំចូល​នៅ​ហាង​លក់​អាហារ​សមុទ្រ​ក្លាសេ​Sanjia Deda នៅក្នុង​ស្រុក រាយការណ៍​ទៅ​ក្រុម​អាជ្ញាធរ​និង​ធ្វើតេស្តិ៍​រក​វីរុស​នេះ​។​

​ការិយាល័យ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​នៅ​ទីក្រុង​ចាង​ជុន​បាន​និយាយថា​ត្រី​មឹក​នេះ​ត្រូវបាន​នាំចូល​ពី​ប្រទេស​រុស្ស៊ី​ដោយ​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង​ហ៊ុន​ជុន ហើយ​បាន​នាំ​ទៅ​ទីក្រុង​នៃ​ខេត្ត​នេះ​។​

​ក្រុម​មន្តី​គយ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ពួកគេ​នឹង​ផ្អាក​ការ​នាំចូល​ពី​ក្រុមហ៊ុន​រយៈពេល​មួយ​សប្តាហ៍​ប្រសិនបើ​ផលិតផល​អាហារ​ក្លាសេ​ត្រូវបាន​ធ្វើ​តេ​ស្តិ៍វិជ្ជមា​ន​កូ​វីដ​១៩​និង​ផ្អាក​រយៈពេល​​មួយ​ខែ​ប្រសិនបើ​ផលិតផល​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ត្រូវបាន​ធ្វើ​តេ​ស្តិ៍វិជ្ជមា​ន​ជា​លើក​ទី​៣​ឬ​ច្រើន​ជាង​នេះ​។​

​ប្រទេស​ចិន​ដី​គោ​កាល​ពេល​ថ្មីៗ​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូរ៉ូណា​តិចតួច ដោយ​មាន​ករណី​ឆ្លង​វីរុស​ចំនួន ១០ ករណី​ប៉ុណ្ណោះ កាលពី​ថ្ងៃ​សៅរ៍​។​ប្រទេស​ចិន​និយាយថា​ករណី​ឆ្លង​ថ្មីៗ​ភាគច្រើន​​កើតចេញ​ពី​មនុស្ស​ដែល​ចូល​ប្រទេស​ចិន ពី​កន្លែង​ផ្សេងទៀត​។​

​កាលពី​ខែ​សីហា ក្រុម​អាជ្ញាធរ​នៅ​ទីក្រុង​ចំនួន​២​នៅ​ប្រទេស​ចិន​បាន​និយាយថា​ពួកគេ​បាន​រកឃើញ​វីរុស​នៅលើ​ទំនិញ​ជា​អាហារ​ក្លាសេ​ដែល​នាំចូល​។ អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​​ថា នៅពេលនោះ ខ្លួន​មិន​បាន​ឃើញ​ភស្តុតាង​ឬ​សញ្ញា​ណាមួយ​នៃ​ជំងឺ​ឆ្លងកូវី​ដ​១០​បាន​ឆ្លង​រាលដាល​ដោយ​តាមរយៈ​អាហារ​ឬ​អាហា​រវេច​ខ្ចប់​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម