រដ្ឋបាលខេត្តបាត់ដំបងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តោយដងស្ទឹងសង្កែសូមឲ្យមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

134
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ រយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តបាត់ដំបងមានភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឲ្យជំនន់ទឹកភ្លៀងជន់លិចស្រុកមួយចំនួនដែលរស់នៅប៉ែកខាងលើជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសង្កែសូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើនិងនៅខេត្តប៉ៃលិនដែលអាចធ្វើឱ្យទឹកនៅក្នុងស្ទឹងសង្កែ ស្ទឹងមង្គលបុរី និងស្ទឹងដូនទ្រីមានការកើនឡើងដោយទឹកហូរធ្លាក់ពីស្ទឹងគ្រញូង។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។

រដ្ឋបាលខេត្តក៍បានសំំមពរចំពោះអាជ្ញាធរឃុំ ស្រុកនិងសមត្ថកិច្ចទាំងបីប្រភេទដែលនៅប៉ែកខាងលើមានស្រុកសំឡូត ស្រុកបាណន់ជាដើមត្រូវត្រៀមកម្លាំងនិងទូកកាណូតសម្រាប់ដឹកជម្លៀសប្រជាពលរដ្ឋដែលលិចលង់ផ្ទះសម្បែងយកទៅកាន់ទីទួលសុវត្ថិ
ភាពដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹកស្លាប់ដោយជំនន់ទឹកភ្លៀងជាយថាហេតុ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម