ចុះសួរសុខទុក ស្វាមីអភិបាលរង ខេត្តដែលមានជំងឺកំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យពេទ្យព២

113
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ សាខាកក្រកខេត្តបាត់ដំបងនាព្រឹកថ្ងៃអាទិត្យទី២០ខែកញ្ញា ឆ្នាំ២០២០នេះលោកបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុកលោកវៀនរិនអាយុ៧០ឆ្នាំត្រូវជាស្វាមីលោកស្រីស៊ុ ចិន្តាអភិបាលរងខេត្តដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធិភូមិភាគ៥(ពេទ្យពពីរ)ក្រុងបាត់ដំបង។

ក្នុងឱកាសចុះសួរសុខទុក្ខនោះលោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនដោយក្តី អាណិតអាសូរចំពោះលោកវៀន រិននិងបានផ្តាំផ្ញើឱ្យថែទាំអ្នកជំងឺឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យនិងជូនពរសូមឲ្យលោកឆាប់បានជាសះស្បើយពីជំងឺឡើងវិញ។

លោកស្រីស៊ុ ចិន្តាត្រូវជាភរិយាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកមានជំងឺបានយកចិត្តទុកដាក់ដោយមិនរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមជូនពរសម្ដេចឲ្យជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម