ទៅរកបង់ត្រី ដើរកាត់ទឹកកំពុងហូរខ្លាំងធ្លាក់ទឹកលង់ស្លាប់

125
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ យុវជនម្នាក់បានលង់ទឹកស្លាប់ខណ:ពេលដែលរូបគាត់ទៅរកបង់ត្រីដោយដើរកំពុងតែហូរខ្លាំង ហើយទឹកគួចធ្លាក់បណ្តាលអោយលង់ស្លាប់។

ករណីមនុស្សលង់ទឹកស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៥រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចច្រកទ្វារទឹកខាងកើតបារាយណ៍ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់ដោយលោកវរសេនីយ៌​ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាបនៅព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ។

លោកវរសេនីយ៌ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាបបាននិយាយថា ជនរងគ្រោះមានឈ្មោះ មែន តុលា ហៅ(ម៉ិប) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចេញទៅរកបង់ត្រី ដោយមានស្ពាយសំណាញ់ហើយបានដើរទៅចំណុចច្រកទ្វារទឹកខាងកើតបារាយណ៍ ដោយសារទឹកកំពុងតែហូរខ្លាំង ហើយមានស្ពាយសំណាញ់ជាប់ជាមួយខ្លួនផងនោះ បណ្តាលអោយធ្លាក់ទឹកលង់ស្លាប់។

លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានពត៌មានថាមានមនុស្សលង់ទឹកស្លាប់ កម្លាំងនគរបាលស្ដិ៍សង្កាត់គោកនិងបងប្អូនប្រជាការពារបានចុះមកស្រាវជ្រាវ សាកសួរបំភ្លឺនៅកន្លែងកើតហេតុ និងមុជតាមរកសពរបស់បុរសរងគ្រោះខាងលើ ។ រហូតដល់វេលាម៉ោង ០៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ទើបកម្លាំងស្វែងរកសពរបស់ជនរងគ្រោះខាងលើឃើញ។

ក្រោយពីការត្រួតពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម