ច្រកទ្វាអន្តរជាតិគីឡូ១៣ស្រុកសំពៅលូនបើកឲ្យពលករអាជីវករចូលដោយខុសច្បាប់ជាថ្នូរនិង លុយបាត

86
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ គេសង្កេតឃើញច្រករបៀងខាងធ្វេងនិងខាងស្តាំនៃច្រកទ្វារអន្តរជាតិគីឡូ១៣ស្រុកសំពៅលូនបើកឲ្យពលករ អាជីវករចូលទឹកដីថៃដោយខុសច្បាប់ជាថ្នូរនឹងលុយបាត។

ប្រភពពីពលករនិងអាជីវករមួយចំនួនបសប្រាប់អ្នកយកព័ត៌មានថាក្រោយពេលបុណ្យភ្ជុំបិណ្ឌរួចនៅខាងមុខច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)ស្ថិតក្នុងភូមិគីឡូ១៣ឃុំសន្តិភាពស្រុកសំពៅលូន,ខេត្តបាត់ដំបងគេសង្កេតឃើញមានសភាពស្ងប់ស្ងាត់បន្តិចចំពោះការចេញចូលរបស់ប្រជាពលរដ្ដតាមច្រកទ្វាអន្តរជាតិនេះប៉ុន្តែសកម្មភាពរញ៉េរញ៉ៃនៃការលក់ដូរលើចិញ្ជើមផ្លូវនៅតែបន្តកើតមានគ្មានសណ្តាប់ធ្នាប់ដដែល។ ចំណែកក្រុម​​ពលករ និងអាជីវករវិញគេមិនអនុញ្ញាតិឲ្យចូលតាមច្រកធំទេតែប្រធានច្រកទ្វារ និងមន្ត្រីអន្តោប្រវេសន៍លួចបើកឲ្យពួកគេចូលតាមច្រករបៀងខាងស្តាំនិងខាងធ្វេងនៃច្រកទ្វារអន្តរ
ជាតិទៅវិញដោយថ្នូរជាមួយលុយបាត។


ប្រភពដដែលបាននិយាយបន្តថា ពួកគាត់ចូលបង់លុយឲ្យសមត្ថកិច្ចដែលឈរជើងតាមច្រករបៀងខាងលើនោះទើបចូលទៅក្នុងទឹកដីថៃបាន(ផ្សារខៅឌីន)ប្រទេសថៃ។

លោក ឃឹម ទិព្វមុនី ប្រធានច្រកទ្វារអន្តរជាតិគីឡូ១៣បានបញ្ជាក់តាមទូរស័ព្ទថាចំពោះការបើកទ្វារខាងស្តាំនិងខាងឆ្វេងដៃគឺខាងលោកមិនបានដឹងទេគឺជាសិទ្ធិរបស់មន្ត្រីអន្តោប្រវេសន៍ជាអ្នកគ្រប់គ្រង។ចំណែកថ្នាក់ដឹកនាំមន្ត្រីអន្តោប្រវេសន៍ប្រចសំច្រកទ្វារគី
ឡូ១៣ស្រុកដំពៅលូនមិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម