សម្តេច​តេ​ជោ​ហ៊ុនសែន​៖​ច្បាប់​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នឹង​ដើរតួ​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​

188
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែននាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញ​ក្តីសង្ឃឹម​ថា​៖​ច្បាប់និង​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នឹង​ដើរតួ​ជា​កត្តា​ដ៏​សំខាន់​មួយ​ជួយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​រក​ទីតាំង​ផលិតកម្ម​ថ្មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​នេះ​នៅក្នុង​ជំនួប​ជាមួយនឹង​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០នៅ​វិមា ន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​២១ខែកញ្ញា២០២០។គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេ រិក​-​អាស៊ានដឹកនាំ​ដោយ​លោក អា​ឡិច​សាន់​ដឺ ហ្វែ​ល​មែន(Alexander Feldman) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​តាម​ប្រព័ន្ធ​វីដេអូ ។ក្នុង​កិច្ចប្រជុំ​នោះ​ក៏មានវត្តមាន​ឯកអគ្គរដ្ឋទូត​អាមេរិក Patrick Murphy ប្រចាំ​កម្ពុជា​ផងដែរ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​ជា​រៀងរាល់ឆ្នាំ​សម្តេច​តែង​ជួប​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ដោយផ្ទាល់​នៅ​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែ​ឆ្នាំនេះ យើង​មិនអាច​ជួបគ្នា​បាន​ដោយផ្ទាល់ ហើយ​គាប់​ជួន​ឆ្នាំនេះ​ជា​ខួប​គម្រប់​ ៧0 ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​អាមេរិក ។សម្តេច​បាន​អរគុណ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ដែល បានរួម​សហការគ្នា​យ៉ាងសកម្ម​ដើម្បី​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៧0​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​, ហើយ​ខ្ញុំ​គិតថា​ការជួបគ្នា​របស់​យើង​ថ្ងៃនេះ​ក៏​ជា​ផ្នែក​មួយ​នៃ ការលើកកម្ពស់​ទំនាក់​ទំនង​ដើម្បី​អបអរសាទរ​ខួប ៧0ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សហរដ្ឋអាមេរិក ទោះជា​មិនអាច​រៀបចំ​ជំនួប​ដោយផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដោយ​តែ​ខ្ញុំ​ជឿថា​យើង​អាច​ទាញយក​លទ្ធផល​ជាក់ស្ដែង​ចេញពី​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​នៅពេលដែល​យើង​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល បណ្តាលមកពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដើម្បី​ពង្រីក​កាលានុវត្តភាពសហប្រតិបត្តិការ​, ជំរុញ​កំណើន​និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​មាន​ភាពរឹងមាំ​ឡើងវិញ​បន្ទាប់ពី​ជំងឺកូ​វីដ​១៩ មានការ​ថមថយ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​អស់​រយៈពេល​ជាង​ប្រាំបួន​ខែ​មកហើយ​ពិភព លោក​បាននិងកំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ដែល​បាន​បង្ក​ជា​វិបត្តិ​ធ្ងន់ធ្ងរ មិន​ធ្លាប់មាន​ពីមុន​មកលើ​សង្គម​និង​សេដ្ឋកិច្ច ។សម្រាប់​កម្ពុជា​រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​សភាពការណ៍​កូ​វីដ​-១៩​ប្រកបដោយ​ប្រសិទ្ធភាព​,​ដោយ​មកដល់ពេលនេះកម្ពុជា​មិនមាន​ការឆ្លង​ជា​សហគមន៍​ហើយក៏​មិនបាន​ឈានដល់​ការបិទជា​តំបន់ ១ ឬ ប្រទេស​ទាំងមូល​នោះទេ ។ ជាការ​ពិត​,​ជំងឺ​កូ​វីដ​-១៩​បាន​នាំមក​នូវ​បញ្ហា​ប្រឈម ដ៏​ស្រួចស្រាល់​មួយចំនួន​ជាអាទិ៍​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​, វិស័យ​ទេសចរណ៍​, វិស័យ​អាកាសចរណ៍​និង​វិស័យ​សេវា​ខ្លះទៀត​។​ស្ថិតក្នុង​សភាពការណ៍​នេះ​,​រាជ​រដ្ឋា​ភិ​បា ល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​៥ ជុំ​រួចមកហើយ​,​ទាំង​វិធាន​ការជួយ​ដល់​វិស័យសេដ្ឋកិច្ច និង វិស័យ​សង្គមកិច្ច​,​សំដៅ​ជួយ​រក្សា​លំនឹង​ផលិតកម្ម និង​អាជីវកម្មក៏ដូចជា​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​ខ្ញុំ​ជឿជាក់ថា​ធុរកិច្ច​អាមេរិក​មួយចំនួន​ដែលមាន​វត្ត​មាននៅ​កម្ពុជា​ក៏បាន​ទទួល នូវ​ផលប្រយោជន៍​ពី​វិធានការ​ទាំងនេះ ។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា អាមេរិក​ដែល​នៅក្នុង​រយៈពេល ៨ ខែ ឆ្នាំ ២០២០ នេះ​បាន​កើនឡើង​ប្រមាណ​ជិត ១៧ ភាគរយ​,​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​ប្រតិភូ​ធុរកិច្ច​អាមេរិក​អាស៊ាន​ថា​៖​ទោះបីជា​ជំងឺ​រាតត្បាត​កូ​វីដ​១៩ បាននិងកំពុង​បង្ក​ការលំបាក​ជាច្រើន​ដល់​កិច្ចដំណើរការ​នៃ ជីវិត​សង្គមនិង​សេដ្ឋកិច្ច​។​ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បន្ថយល្បឿន​នៃ​ការងារ​កំណែទម្រង់ ​នៅក្នុង​គ្រប់​វិស័យ​របស់ខ្លួន​នោះទេ​។​ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម​,​ជាពិសេសនៅពេ ល​ជំងឺ​កូ​វិដ​១៩​មាន​ភាព​ធូរស្រាល​,​កម្ពុជា​កំពុង​រៀបចំ​កែលម្អ​ច្បាប់​វិនិយោគ​និង​ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​និង​មាន​ភាព​ទាក់ទាញ​សម្រាប់​ឧស្សាហ កម្ម​ប្រភេទ​អេឡិចត្រូនិក​,​បង្គំ​,​ក​សិ​-​ឧស្សាហកម្ម​,​គ្រឿងបន្លាស់​, ឧស្សាហកម្ម​គាំទ្រ និង ឧស្សាហកម្ម​ផ្សេងទៀត ។​ទន្ទឹមនេះដែរ​,​កម្ពុជា​នឹង​ចុះ​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ក្នុងពេល​ឆាប់ៗ​នេះ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា​៖​ច្បាប់និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នឹង​ដើរតួ​ជា កត្តា​ដ៏​សំខាន់​មួយ​ជួយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​រក​ទីតាំង​ផលិតកម្ម​ថ្មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​៖​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​ជា​បន្តបន្ទាប់​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​នានា​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​បណ្ដា​វិនិយោគិន​និង​ធុរជន​កំពុង​ជួបប្រទះ​ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុ​ជាតា​មរយៈ​ការបង្ក​ភាពងាយស្រួល និង ការបង្កើត​បរិយាកាស​អំ ណោ​យ​ផល​ដល់​ការធ្វើ​អាជីវកម្ម និង ការវិនិយោគ​នៅក្នុង​ប្រទេស ។ ជា​ទិសដៅ​ទៅមុខ​,​កម្ពុជា​នឹងដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​អន្តរាគមន៍​ស​ម​ស្រប​និង​ទាន់ពេល​គួបផ្សំ នឹង​ការគិតគូរ​ជា​យុទ្ធសាស្ត្រ​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​,​គោលនយោ បាយ​រូបិយវត្ថុ​និង​វិធានការ​កែទម្រង់​រចនា​សម្ព័ន្ធ​សំដៅ​សម្រេច ឲ្យ​បាន​នូវ​គោលបំណង​ជា​អាទិភាព​ចំនួន​២ គឺ ៖ ទី​១.​ការរក្សា​លំនឹង​សេដ្ឋកិច្ច និង សង្គម និង ទី​២.​ការជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ ។

​តំណាង​ឲ្យ​សហគមន៍​ធុរកិច្ច​អាមេរិក​លោក Patrick Murphy បាន​ថ្លែងថា​ការជួបគ្នា​នៅថ្ងៃនេះ​គឺ​សហគមន៍​ធុរកិច្ច​អាមេរិក​មានបំណង​ជួយ​ដល់​កម្ពុជា​ក្នុង​គ្រា​ដ៏​លំបាក ដែល​បង្កឡើង​ដោយ​កូ​វីដ​១៩ថា​តើ​ក្រុមហ៊ុន​អាមេរិក​អាចជួយ​អ្វី​ដល់​កម្ពុជា​ដើម្បី​ជា​ផលប្រយោ ជន៍​សម្រាប់​ប្រទេស​ទាំង​កម្ពុជា​និង​អាមេរិក​ ។​ លោកPatrick Murphyកោតសរសើរចំពោះ​ ការគ្រប់គ្រង​សភាពការណ៍​កូ​វីដ​១៩​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​ពិសេស​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍ពា​ចុង​ក្រោយនេះ​ត្រូវបាន​ពង្រីក​ហើយ​នៅពេលនេះ​សហរដ្ឋអា មេរិក​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​នៅក្នុង​ឆ្នាំនេះ​។ លោក Patrick Murphy បាន​បន្តថា​មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បាន​វិនិយោគ​នៅ​កម្ពុជា​និង​បាន​បង្កើត​រោងចក្រ​ដែលមាន​ស្តង់ដារ​អន្តរជាតិ​ដែល​ផលិត​នូវ​ទំនិញ​ប្រកប​ដោ យ​គុណភាព ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ចំពោះ​វត្តមាន​របស់លោក អា​ឡិច​សាន់​ដឺ ហ្វែ​ល​មែន (Alexander Feldman) និង​តំណាង​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ​។ នេះ​គឺជា​ការបង្ហាញ​អំពី​ការយកចិត្តទុកដាក់​ពី​សំណាក់​ក្រុមហ៊ុន​អាមេរិក​មកលើ​កម្ពុជា​ក៏ដូចជា​បង្ហាញ​អំពី​ឆន្ទៈ​នៃ​ការចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ និង លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​ទាំងមូល ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​លោក អា​ឡិច​សាន់​ដឺ ហ្វែ​ល​មែន និង​តំណាង​ក្រុមហ៊ុន​ទាំង អស់​ជួយ​ផ្សព្វផ្សាយ​បន្ត​អំពី​កិច្ច​ខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​និង សូមជួយ​ទាក់ទាញ​វិនិយោគិន​អាមេរិក​មក​ធ្វើកា​រវិ​និ យោគ​បន្ថែម​នៅ​កម្ពុជា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម