អភិបាលខេត្តពោធិសាត់ចុះជួយអន្តរាគមន៍បង្កាជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើងក្នុងកម្រិតប្រកាសអាសន្ន នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង

117
ចែករម្លែក

ដោយ:រិទ្ធិសែន/ពោធិ៍សាត់ ៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧុត្តមម៉ៅធនិននៅវេលាយយប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះធ្វើការពិនិត្យស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចមុខាងខាងមុខសាលាខេត្ត ដល់ផ្លូវបំបែកពោធិ៍វង្ស ស្ថិតក្នុងស្រុកកណ្តៀង និងបន្តចុះពិនិត្យនៅភូមិស្ទឹងតូច សង្កាត់រលាប និងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត បានត្រៀមបង្ការរួចជាស្រេច នូវវិធានការសរុប មធ្យោបាយនិងកំលាំងសរុប ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរបណ្តាលអោយរងផល ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋនិងសត្វពាហនះផងដែរ ។

អភិបាលខេត្តពោធិសាត់ ឯកឧុត្ត ម៉ៅធនិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ដែលកំពុងជន់ឡើងខ្លាំងនេះ និងសូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។

ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់រាលើព័ត៌មានអំពីស្ថានភាពគ្រោះធម្មជាតិ និងស្ថានភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវត្រៀមមធ្យោបាយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុ រួចមកមន្ទីរធនធានទឹកខេត្តនិងឧតុនិយមខេត្តពោធិ៍សាត់ បានធ្វើការប្រកាសឱ្យដឹងផងដែរថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងធំ និងស្ទឹងអារ៉ៃ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។

ហើយឥទ្ធិពលនៃស្ទឹងខាងលើនេះ និងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងជាបន្តបន្ទាប់ និងអាចបង្កឱ្យមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។

នេះបើ យោងតាមស្ថានភាពអាកាសធាតុខាងលើ សូមជម្រាបជូនដំណឹងដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់លោក កែវវៃ បានអោយដឹងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី 21 កញ្ញា 2020 នេះទឹកស្ទឹងកនរវាញមានការស្រកចុះបន្តិចហើយដោយឡែកទឺកស្ទឹងក្រុងពោធិ៍សាត់នៅនិងបើសិនផ្នែកខាងលើមិនមានភ្លៀងធ្លាក់បន្តទៀត ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម