ឃាត់ខ្លួនអ្នកកាសែតម្នាក់ពាក់ព័ន្ធករណីរក្សាទុកនៅសារធាតុញៀននៅក្រុងបាវិត

128
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសម្នាក់ដែលមានតួនាទីជាអ្នកសារព័ត៌មាននៅក្នុងស្រុកមួយត្រូបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួននៅចំណុចហាងលក់បាញ់ឆែវមួយកន្លែងនៅក្រុងបាវិតខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី នៅចំណុចហាងលក់បាញ់ឆែវ យីហោស្រីនាង ស្ថិតក្នុងភូមិ តាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន ១ករណី និងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់

ប្រភពខាងលើបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ គឹម ប៉ូឡូ ភេទប្រុសអាយុ 48ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសារព័័ត៌មានសំឡេងក្មេងសច្ចៈ មានទីលំនៅភូមិជៀរឫស្សី ឃុំចំលង ស្រុកស្វាយជ្រំុ ខេត្តស្វាយរៀង។

ប្រភពដដែលបានឲ្យដឹងទៀតថា សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅបង្ហាញបន្ទប់ជួលស្នាក់នៅដែលមានទីតាំងស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងឆែកឆេរចាប់ដកហូត-ក្រាមព៌ណសថ្លាសង្ស័យថ្នាំញៀនមេតំហ្វេតាមីន ចំនួន 16កញ្ចប់ តូច និងទូរស័ព្ទដៃ ១គ្រឿង ឧបករណ៍សម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរ និងធ្វើតេស្តទឹកម៉ូតជាលទ្ធផលបង្ហាញវិជ្ជមាន(+)។

បច្ចុប្បន្នជនសមត្ថកិច្ចបានសុំគោលការរណ៍ពីលោកព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម