បុរសម្នាក់ជាមេការសំណង់មានការធ្វេសប្រហេសបណ្តាលអោយខ្សែភ្លើងឆក់ស្លាប់នៅពេលដែលបញ្ជូនដល់មន្ទីពេទបង្អែកខេត្ត

161
ចែករម្លែក

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ បុរសម្នាក់ជាមេការសំណង់ត្រូវបានខ្សែភ្លើងឆក់បណ្ដាលអោយស្លាប់បាត់បង់ជីវិតនៅគ្រាដែលបានបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្ត។

ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង 4 និង 30 នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចផ្ទះកំពុង(សង់ថ្មី) ស្ថិតក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្រុង និង ខេត្តកំពង់ឆ្នាំង។

អធិការនគរបាលក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ឯក ឆាយខេមរត្ន័ បានអោយដឹងតាមលាក់ទូរស័ព្ទនៅវេលាម៉ោង ១ និង ២ នាទីថ្ងៃទី២១ កញ្ញា ២០២០ នេះថាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យ័ន យ៉ីម ភេទប្រុសអាយុ៣១ឆ្នាំ មានមុខរបរជាមេការសំណង់ និងមានទីលំនៅក្នុងភូមិទី៧ សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។

អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានឡើងធ្វើដំបូលផ្ទះនិងតអំពូលភ្លើងនៅលើពិដានផ្ទះជាន់ខាងលើកំពស់ ០៦ម៉ែត្រ ដោយមានការធ្វេសប្រហែស បណ្ដាលអោយខ្សែភ្លើងឆក់រួចក៏ធ្លាក់មកក្រោមផងដែរ ។

សមត្ថកិច្ចបានអោយដឹងទៀតថាក្រោយការឆក់មនុស្សធ្លាក់ពីលើដំបូលផ្ទះហើយត្រូវបានដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសល់នៅពេល ដែលបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក៏ត្រូវបានដឹកត្រឡប់យកមកដម្កល់នៅលំនៅដ្ឋានវិញផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និងសាកសព​ជនរងគ្រោះ គឺពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងស្លាប់ប្រាកដមែន និងបានប្រគល់សពជូនសាច់ញាតិ ដើម្បីរៀបចំធ្វើពិធីបុណ្យទៅតាមប្រពៃណីផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម