អង់គ្លេស​អាច​នឹង​បិទ​ខ្ទប់​ប្រទេស​លើក​ទី​២ នៅពេល​ការឆ្លង​វីរុស​កើនឡើង

243
ចែករម្លែក

​ប្រទេស​អង់គ្លេស​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អាក្រក់​នៃ​ការ​រាតត្បាត​ជំងឺ​ឆ្លងកូវី​ដ​១៩​។

​នាយករដ្ឋមន្ត្រី លោក​បូរី​ស ច​ន​សុន​( Boris Johnson) ត្រូវ​បាន​ជំរាប​ប្រាប់​ដូចនេះ​នៅ​ថ្ងៃ​ចន្ទ​ទី​២១​ខែ​កញ្ញា ខណៈ​ដែល ការព្រួយបារម្ភ​កើនឡើង​ថា ការបិទ​ខ្ទប់​ជា​លើក​ទី ២​អាច​នឹង​ចាំបាច់​ដើម្បី​​បញ្ឈប់​ការរីក​រាលដាល​ជា​ថ្មី​នៃ​ជំងឺ​នេះ​។​

​លោកគ្រីស វ៉ា​យ​ធី ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​គ្រោង​នឹង​ប្រកាស​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​នេះ​ដោយ​និយាយថា​ទិន្នន័យ​របស់​អង់គ្លេស​កំពុង​ឆ្ពោះទៅរក​ទិសដៅ​ខុស ។

​ការព្រមាន​នេះ​ធ្វើឡើង​ចំ​ពេល​មាន​ការរំពឹង​ទុក​ថា​ការ​រឹតត្បិត​ក្នុងស្រុក​អាច​ត្រូវបាន​ពង្រីក​រហូត​ទៅ​ដល់​ទីក្រុង​ឡុង​ដ៍​។

​នេះ​បើ​យោង​តាម​វិទ្យុ​LBC អភិបាល​ក្រុង​នេះ​នឹង​ណែនាំ​ឱ្យ​មាន​ការ​រឹតបន្តឹង​ច្បាប់​សម្រាប់​ទីក្រុង​នេះ នៅ​ថ្ងៃ​ចន្ទ​ទី​២១​ខែកញ្ញា​នេះ​។​

​ជាមួយ​នឹង​ករណី​ឆ្លង​ប្រចាំថ្ងៃ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ខែ​ឧសភា​មក​នោះ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ា​ត ហ៊ែ​ន​ខុក បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​រឹតត្បិត​ជាទូទៅ​អាច​ត្រូវ​​បាន​ដាក់​អនុវត្ត​ឡើងវិញ​រួម​មាន​ការកំណត់​កម្រិត​ការប្រមូលផ្តុំ​គ្នា​ត្រឹម​តែ​មនុស្ស​៦ នាក់​។​អ្នក​ដែល​ល​មិន គោរព​បទបញ្ជា​នេះ​អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​១២.០០០​ដុល្លារ​អាម៉េរិក​។​

​ច្បាប់​ថ្មី​នេះ តម្រូវឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក បើសិន​មាន​នរណា​ម្នាក់​ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី​២៨​ខែកញ្ញា​នេះ​។​

​អាជ្ញាធរ​អង់គ្លេស បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៣.៨៩៩ នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​២០​កញ្ញា​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៤.២២២​នាក់​កាលពី​ថ្ងៃ​សៅរ៍​ដែល​បង្ក​ការព្រួយបារម្ភ​ខ្លាំង​ឡើង​ថា​​អង់គ្លេស​អាច​នឹង​មាន​ករណី​ឆ្លង​វីរុស​ច្រើន​ឡើង​វិញ​ដូច​ប្រទេស​អេ​ស្ប៉ាញ​និង​បារាំង ដែល​កំពុង​ជួប​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​រលក​ទី​២៕​ប្រែ​សម្រួល​៖​សុខា​/sn

ជាមួយ​នឹង​ករណី​ឆ្លង​ប្រចាំថ្ងៃ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ខែ​ឧសភា​មក​នោះ អង់គ្លេស​អាច​នឹង​អនុវត្ត​វិធានការ​នានា រួមានការ​រ​ពិន័យ​១២.០០០​ដុល្លារ​ចំពោះ​អ្នករំលោភ​បទបញ្ជា​គម្លាត​​សង្គម

ទីតាំងផ្សាយពាណិជ្ជកម្ម