កាសែត​អូស្ត្រាលី​មួយ​និយាយ​អំពី​កិត្យានុភាព​អន្ដរជាតិ​របស់​វៀតណាម​

614
ចែករម្លែក

ប្រែ​ស​ម្រួ​លៈ​វិច្ឆិកា​
កាសែត​អូស្ត្រាលី Asiapacificnews នៅ​ថ្ងៃទី ១៥ ខែកញ្ញា​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិត្យានុភាព​អន្តរជាតិ​របស់​វៀតណាម ដែល​ក្នុងនោះ​បានទទួល​ស្គាល់​ការរួមចំណែក​ដ៏​វិជ្ជមាន​របស់​វៀតណាម​ក្នុងការ​អនុវត្ត​រាល់​គោលដៅ​និង​កម្មវិធី​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ពេលដែល​វៀតណាម​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​នេះ កាលពី​ឆ្នាំ ១៩៧៧ មក​។​

អត្ថបទ​នេះ​ត្រូវបាន​ចុះផ្សាយ​នៅលើ​គេហទំព័រ Asiapacificnews របស់​អូស្ត្រាលី​នៅ​ថ្ងៃទី ១៥ ខែកញ្ញា​។ (​ប្រភព​៖ VOV)


​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres, រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo, ជំនាញការ​អូស្ត្រាលី Carlyle Thayer នាពេល​ថ្មីៗ​នេះ​បានលើកឡើង​ពី​សមិទ្ធិផល​គួរឱ្យកត់សម្គាល់​របស់​វៀតណាម​ក្នុង​រយៈពេល ៧៥ ឆ្នាំកន្លងមក ជាពិសេស​គឺ​សញ្ញា​សម្គាល់​លើ​វិស័យ​ការទូត​និង​ការពារជាតិ​។ យោងតាម​អ្នកជំនាញ​និង​មន្ត្រី​បរទេស​ជាច្រើន​ថា កិត្យានុភាព​អន្តរជាតិ​របស់​វៀតណាម​នាពេល​បច្ចុប្បន្ននេះ គឺ​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​តាំង​ពីមុនមក​។​
ដៃគូ​យ៉ាងខ្លាំង​ក្លា​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)
​អគ្គលេខាធិការ​អ​.​ស​.​ប លោក Antonio Guterres បាន​ផ្ញើ​សេចក្តី​ជូនពរ​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី ៧៥ នៃ​ទិវា​បុណ្យជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម (​ថ្ងៃទី ២ ខែកញ្ញា​)​។ លោក Antonio បាន​ស្ងើចសរសើរ​វៀតណាម​ដែលជា​ដៃគូរ​ខ្លាំងក្លា​មួយ ចាប់តាំងពី​បាន​ចូលរួម​ជាមួយ​អង្គការ​អន្តរជាតិ​ធំ​បំផុត​នៅលើ​ពិភពលោក​កាលពី​ឆ្នាំ ១៩៧៧ មក​។​
​លោក Guterres បាន​កត់សម្គាល់ថា កងកម្លាំង​យោធា​វៀតណាម​បាននិងកំពុង​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ហើយ​តួនាទី​ឈានមុខ​របស់​វៀតណាម​ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​គឺជា​គ្រឹះស្ថាន​ដ៏​រឹងមាំ​សម្រាប់​វៀតណាម​អនុវត្តន៍​កម្មវិធី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០​។ លោក​បាន​សង្កត់ធ្ងន់ថា ចក្ខុវិស័យ​និង​សេចក្តីប្រាថ្នា​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នឹង​កាន់​តែមាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់ ខណៈពេលដែល​ពិភពលោក​បាន​ងើប​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ ១៩​។​
​យោងតាម​ប្រមុខ​អ​.​ស​.​ប វៀតណាម​បាននិងកំពុង​ចូលរួម​វិភាគទាន​យ៉ាង​ធំធេង​ក្នុង​ការគាំទ្រ​ដល់​សន្តិភាព​ប្រកបដោយ​ចីរភាព ក្នុងនាម​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប (UNSC)​។ លោក Guterres បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ ២០២០ វៀតណាម​គឺជា​ប្រធាន​អាស៊ាន​និង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ UNSC ដោយ​បង្ហាញ​វត្តមាន​ដ៏​រឹងមាំ​របស់​វៀតណាម​នៅលើ​ឆាក​អន្តរជាតិ​។​


​តាងនាម​រដ្ឋាភិបាល​អាម៉េរិក នា​ថ្ងៃទី ១ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក Mike Pompeo បាន​អបអរសាទរ​ប្រជាជន​វៀតណាម​។ អ្នកការទូត​រូបនេះ​បាន​និយាយថា “​យើងខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​វៀតណាម​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ដ៏​លំបាក​ដូច​ឆ្នាំនេះ​និង​សូម​កោតសរសើរ​ចំពោះ​ការសម្របសម្រួល​ដ៏​ជិតស្និទ្ធ​របស់​វៀតណាម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ ១៩​។ យោងតាម​លោក Pompeo ការផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​ក្នុង​ទំនាក់ទំនង​វៀតណាម – អាមេរិក​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ សន្តិសុខ ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន គឺជា​សក្ខីភាព​មួយ​សម្រាប់​អ្នក​ដែល​ខិតខំ​ប្រឹងប្រែង​ទុក អតីតកាល​មួយអន្លើ​និង​កសាង​អនាគត​ល្អប្រសើរ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។


​ចំណែកឯ​សាស្ត្រាចារ្យ Carlyle Thayer (​សាកលវិទ្យាល័យ New South Wales នៃ​បណ្ឌិត្យសភា​ការពារជាតិ​អូស្ត្រាលី​) ក៏មាន​ទស្សនៈ​ដូចគ្នា​ដែរ​។ ពោលគឺ “​កិត្យានុភាព​អន្ដរជាតិ​របស់​វៀតណាម​សព្វថ្ងៃ​គឺ​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​គ្រប់​សម័យកាល​។ ប្រការនេះ​ត្រូវបាន​បង្ហាញ​តាមរយៈ​ការដែល​វៀតណាម​ត្រូវបាន​បណ្តា​ប្រទេស​អាស៊ី​នៅ​អង្គការសហប្រជាជាតិ ជ្រើសតាំង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ UNSC ហើយ​វៀតណាម​ទទួលបាន ១៩២ សំឡេង​លើ ១៩៣ សំឡេង នៅក្នុង​ការបោះឆ្នោត រៀបចំឡើង​ដោយ​មហាសន្និបាត​អ​.​ស​.​ប ។ លើសពីនេះទៅទៀត វៀតណាម​កំពុង​ធ្វើជា​ប្រធាន​អាស៊ាន​ជា​លើក​ទី ៣ ហើយ​អាណត្តិ​នេះ​គឺ​ស្របគ្នា​នឹង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ ២ ឆ្នាំ​នៅឯ UNSC”​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក Thayer​។​
​យោងតាម​អ្នកប្រាជ្ញ​ជនជាតិ​អូស្ត្រាលី​រូបនេះ ក្នុងនាម​ជា​ប្រធាន​អាស៊ាន វៀតណាម​បាន​ដើរតួនាទី​នាំមុខ​របស់​អាស៊ាន​យ៉ាងសកម្ម ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូ​វីដ ១៩​។ វៀតណាម​បានទទួល​ជោគជ័យ​ក្នុងការ​ធានា​នូវ​ការមូល​មតិ​គ្នា​មួយ​ស្តីពី​ការឆ្លើយតប​ក្នុង​តំបន់​ចំពោះ​មេរោគ​ឆ្លង​និង​ក្នុងការ​ផ្តួចផ្តើម​ការពិភាក្សា​បឋម​ស្តីពី​ការស្តារ​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ ១៩​។​


​សញ្ញា​សម្គាល់​លើ​វិស័យ​ការទូត​ចំនួន ៦ និង​សញ្ញា​សម្គាល់​លើ​វិស័យ​ការពារជាតិ​ចំនួន ៣​ក្នុង​ប៉ុន្មាន​ឆ្នាំ ១៩៩០ វៀតណាម​បានកំណត់​គោលដៅ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​និង​ពហុភាគី​នីយកម្ម​នៃ​ទំនាក់ទំនង​ការបរទេស​របស់ខ្លួន និង​ធ្វើ​សមាហរណកម្ម​យ៉ាងសកម្ម​ទៅក្នុង​សេដ្ឋកិច្ចពិភពលោក​។ យោងតាម​នោះ វៀតណាម​សម្រេចបាន​សញ្ញា​សម្គាល់​សំខាន់​ចំនួន ៦ លើ​វិស័យ​ការទូត​។​
​ដំបូង​គឺ​វៀតណាម​បាន​ក្លាយជា​សមាជិក​នៃ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី – ប៉ាស៊ីហ្វិក (APEC) នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ ១៩៩៨​។​ទី​ពីរ វៀតណាម​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ខែវិច្ឆិកា ឆ្នាំ ២០០៦​។​ទី​បី វៀតណាម​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ UNSC ជា​លើកដំបូង សម្រាប់​អាណត្តិ ២០០៨-២០០៩​។​ទី​បួន នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៩ ទីក្រុង​ហាណូយ​ត្រូវបាន​ជ្រើសរើស​ជា​កន្លែង​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី ២ រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក​ប្រធាន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ Kim Jong-un​។​ទី​ប្រាំ វៀតណាម​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់ UNSC លើក​ទី ២ សម្រាប់​អាណត្តិ ២០២០-២០២១​។​ទី​ប្រាំមួយ វៀតណាម​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ ២០២០ បាន​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ដោយ​បង្ហាញ​តួនាទី​ដឹកនាំ​របស់ខ្លួន​តាមរយៈ​ការកំណត់​ទិសដៅ​ឲ្យ​អាស៊ាន​ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ដល់​សុខភាព​សាធារណៈ​នៅ​អាស៊ីអាគ្នេយ៍​។​
​លោក Thayer ក៏បាន​លើកឡើង​ផងដែរ​ថា វៀតណាម​សម្រេចបាន​នូវ​សញ្ញា​សម្គាល់​សំខាន់ៗ​ចំនួន ៣ នៅក្នុង​វិស័យ​ការពារជាតិ តាមរយៈ​ការធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ​និង​រួមចំណែក​ដល់​សន្តិសុខ​ពិភពលោក​។​
​ជា​លើកដំបូង បន្ទាប់​ពីមួយ​ទសវត្សរ៍ នៅ​ឆ្នាំ ២០០៦ វៀតណាម​បានសម្រេច​ចិត្ត ធ្វើ​ទំនើបកម្ម​កងទ័ពជើងទឹក​និង​កងទ័ពអាកាស​របស់​ខ្លួន​។ នៅក្នុង​ដំណាក់កាល​នេះ វៀតណាម​បាន​ទិញ​នាវា​ការពារ Gepard-class, នាវា​ពិឃាត Molniya, នាវាមុជទឹក​ម៉ា​ស៊ូ​ត Varshavyanka ចំនួន ៦ គ្រឿង រួមទាំង​យន្តហោះ​ចម្បាំង Sukhoi Su-27 និង Su-30​។


​សញ្ញា​សម្គាល់​ទី​ពីរ​ត្រូវ​បានសម្រេច​នៅ​ឆ្នាំ ២០០៨ នៅពេលដែល ប៉ូលីស​ការពារ​ដែនសមុទ្រ​វៀតណាម​ត្រូវបាន​តំ​ឡើងជា​កងកម្លាំងប្រដាប់អាវុធ​ហើយ​ប្តូរ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ពី Vietnam Marine Police ទៅជា Vietnam Coast Guard ដោយ​ភារកិច្ច​ប្រតិបត្តិ​ច្បាប់​ដែនសមុទ្រ ជួយសង្គ្រោះ​តាម​សមុទ្រ​និង​ការពារ​អធិបតេយ្យភាព​នៅ​សមុទ្រ​ខាងកើត​។​​សញ្ញា​សម្គាល់​ទី​បី​ត្រូវ​បានសម្រេច​នៅ​ឆ្នាំ ២០១៨ នៅពេលដែល​វៀតណាម​បាន​បង្កើន​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដោយ​ការដាក់​ពង្រាយ​កម្លាំង​ពេទ្យ​យោធា​ទៅកាន់​មន្ទីរពេទ្យ​បណ្តោះអាសន្ន​កម្រិត​ទី​២ នៅ​ស៊ូដង់​ខាងត្បូង​៕
(​ប្រភពព័ត៌មាន​: VOV)

ទីតាំងផ្សាយពាណិជ្ជកម្ម