ខ្យល់ព្យុះ​សម្លាប់​មនុស្ស​៦​នាក់​នៅ​វៀតណាម​

212
ចែករម្លែក

​ខ្យល់ព្យុះ​Noul បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៦​នាក់ ធ្វើឱ្យ​របួស​មនុស្ស​១២២​នាក់​ផ្សេង​ទៀត និង​បាន​បណ្តាលឱ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​វៀតណាម​ភាគ​កណ្តាល នេះ​បើ​តាម​ការផ្សាយ​របស់​​សារព័ត៌មាន​វៀតណាម​Vnexpress​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​កញ្ញា​។​

​ខេត្ត​ធួ ធៀន​វ៉េ បាន​ទទួល​រងគ្រោះ​ខ្លាំងជាងគេ ជា​ទី​ដែល​មាន​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៤​នាក់​បាន​ស្លាប់​។​នេះ​បើ​យោង​តាម​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ពួកគេ​ទាំងនោះ បាន​រាប់បញ្ចូល​ទាំង​គ្រូបង្រៀន​ម្នាក់​ដែល​ត្រូវ​បាន​ដើមឈើ​រលំ​សង្កត់​លើ​ខណៈពេលដែល​គាត់​បាន​កំពុង​វិល​ត្រឡប់​ទៅផ្ទះ​វិញ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​កញ្ញា​ខណៈ​ដែល​ព្យុះ​នេះ​បាន​បក់បោក​​មកលើ​ឆ្នេរសមុទ្រ​ភាគ​កណ្តាល មុន​ពេល​វា​បាន​ចុះខ្សោយ​ទៅ​ជា​វិសម្ពាធ​តំបន់​ត្រូពិក​។ គ្រូ​បង្រៀន​បាន​ស្លាប់​មួយ​ថ្ងៃ​ក្រោយមក​។​

​បុរស​២​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ពេល​កំពុង​ជួសជុលផ្ទះ​ដែល​ខូចខាត​បន្ទាប់​ពី​ព្យុះ​នេះ​។​

​កាល​ពិ​ថ្ងៃ​សុក្រ​បុរស​ម្នាក់​បាន​ស្លាប់​ដោ​សារ​ដើមឈើ​បាក់​សង្កាត់​លើ​នៅក្នុង​ខេត្ត​នេះ​។​ខេត្ត​ហា​ទិញ និង​ខេត្ត ក្វា​ង ប៊ិញ បាន​រាយការណ៍​មនុស្ស​ស្លាប់​ម្នាក់ ក្នុង​ខេត្ត​នី​មួយៗ​នេះ​។​

​ខ្យល់ព្យុះ​នេះ បាន​ថមថយ​កម្លាំង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​បន្ទាប់ពី​វា​បាន​បក់បោក​លើ​ខេត្ត​ខេត្ត​ធួ ធៀន​វ៉េ និង​ខេត្ត​ក្វាង​ទ្រី ក្នុង​ល្បឿន​ខ្យល់​៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​នាំមក​នូវ​ភ្លៀង​ខ្លាំង​​និង​បង្ក​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ច្រើន​តំបន់​៕​ប្រែ​សម្រួល​៖​សុខា​/sn

បង្គោល​ភ្លើង​បាន​ដួល​រលំ​ដោយសារ​ខ្យល់ព្យុះ​Noul នៅ​ខេត្ត​ធួ ធៀន​វ៉េ កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម